header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលថៃបានបញ្ជាសមត្ថកិច្ចឱ្យបង្កើនការរឹតបន្តឹងច្បាប់តាមព្រំដែន ដើម្បីទប់ស្កាត់លទ្ធភាពនៃការកើតឡើងរលកទីពីរការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយពីប្រទេសនេះ បានចាប់ជនអន្តោប្រវេសន៏ខុសច្បាប់រាប់រយនាក់នៅប៉ុន្មានខែមកនេះ។

លោក Taweesin Wisanuyothin អ្នកនំាពាក្យក្រុមប្រឆាំងជំងឺកូវីដ១៩របស់ថៃបាននិយាយថា ចាប់តាំងពីដើមខែមិថុនា អាជ្ញាធរបានចាប់ពលករអន្តោប្រវេសន៏៣០០០នាក់ ដោយសារពួកគេមានបំណងចូលទឹកដីថៃដោយខុសច្បាប់។

លោកព្រួយបារម្ភអំពីការអនុវត្តន៏បទបញ្ជាធូររលុង លើការមកដល់របស់ជនបរទេសតាមផ្លូវអាកាស បន្ទាប់ពីមានអ្នកដំណើរ២នាក់មានផ្ទុកជំងឺកូវីដ១៩ ហើយម្នាក់មិនបានគោរពតាមវិធានការធ្វើចត្តាឡីស័កត្រឹមត្រូវ។

អ្នកឆ្លងទាំង២នាក់នោះ គឺជានាវិកបម្រើការនៅយន្តហោះយោធាប្រទេសអេហ្សីបអាយុ៤៣ឆ្នាំ និងក្មេងស្រីអាយុ៩ឆ្នាំដែលជាកូនមន្រ្តីទូតជនជាតិសូដង់ ដែលករណីទាំងពីរនេះ អាចបណ្តាលឱ្យមានរលកទី២។

លោក Taweesin បាននិយាយថា វាបង្កឡើងពីការអនុវត្តច្បាប់ខ្សោយ ប៉ុន្តែវាមិនទាន់មានផលប៉ះពាល់នៅឡើយទេ ហើយយើងអាចគ្រប់គ្រងនិងកែតម្រូវភាពខ្សោយនេះបាន តាមរយៈការអនុវត្តន៏ច្បាប់ឱ្យបានម៉ត់ចត់។

បុរសនាវិកអេហ្ស៊ីប និងគ្រួសាររបស់មន្រ្តីទូតសូដង់ គឺស្ថិតក្នុងចំំណោមជនបរទេសដែលត្រូវបានអនុញ្ញតអោយចូលក្នុងប្រទេសថៃកាលពីដើមខែមីនា ប៉ុន្តែត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ញៃ។

ចំពោះជនជាតិអេហ្សីបនេះបានមកដល់ប្រទេសថៃកាលពីថ្ងៃពុធ ហើយបានចំណាយពេលស្នាក់នៅខេត្តRayong មុនពេលដែលបានចាកចេញកាលពីថ្ងៃសៅរ៍។ បន្ទាប់ពីរកឃើញបរុសនេះឆ្លងជំងឺកូវីដ១៩នៅថ្ងៃអាទិត្យ ហើយអាជ្ញាធរទើបតែដឺងថា គាត់បានចាកចេញពីសណ្ឋានគារដែលជាកន្លែងត្រូវស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ។

ចំណែកក្មេងស្រីសូដង់ត្រូវបានដាក់អោយស្នាក់នៅក្នុងមន្ទីរពេទ្យ នៅពេលដែលមកដល់ប្រទេសថៃ ប៉ុន្តែគ្រួសាររបស់នាងត្រូវបានអនុញ្ញាតិឱ្យទៅធ្វើចត្តាឡីស័កនៅក្នុងខុនដូមួយស្ថិតក្នុងទីក្រុងបាងកក ដោយគ្មានការមើលខុសត្រូវពីមន្រ្តីរដ្ឋាភិបាល ហើយក៏ពុំមានការរាយការណ៏ថា ក្រុមគ្រួសារនេះបានចាកចេញពីខុនដូនោះនៅពេលណាឡើយ។

ការព្រួយបារម្ភអំពីរលកទី២នេះ ក្រោយពីប្រទេសថៃដែលមានករណីឆ្លងសរុប៣២០០នាក់ក្នុងនោះស្លាប់៥៨នាក់ គឺបានរាយការណ៍គ្មានករណីឆ្លងក្នុងស្រុកជាង៦ខែចុងក្រោយនេះ។

ប្រទេសថៃបានប្រកាសដកបំរាមចំពោះអ្នកដំណើរជនបរទេស ដែលជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកដំណើរជាធុរជន និងក្រុមគ្រូពេទ្យ ប៉ុន្តែប្រទេសថៃនៅតែហាមឃាត់អ្នកធ្វើដំណើរជាអ្នកទេសចរធម្មតា និងពលករអន្តោប្រវេសន៏៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post