header ads

Sponsor

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំឭកពលរដ្ឋឱ្យប្រយ័ត្នឆ្លងជំងឺកូវីដ១៩ ក្រោយមានករណីឆ្លងថ្មី១៥នាក់ទៀត។ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប១៥៦នាក់ហើយ។

សម្ដេច ហ៊ុន សែន ស្នើឱ្យពលរដ្ឋការពារអនាម័យខ្លួនឯង ដោយមិនត្រូវភ្លេចខ្លួនឡើយ។ «សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ»។ នេះជាការបញ្ជាក់របស់សម្ដេច នៅលើហ្វេសប៊ុក។

ប្រមុខរដ្ឋាភិបាល ក៏ស្នើឱ្យម្ចាស់ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិឱ្យបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ជែលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ ប្រើប្រាស់ការពារដើម្បីបញ្ចៀសការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សម្ដេច បញ្ជាក់ថា៖«សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលឱ្យបានខ្ជាប់ខ្ជួន»។

នៅថ្ងៃទី១២ កក្កដានេះ កម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់ទៀត។ អ្នកទាំង១៥នាក់ គឺជាពលរដ្ឋខ្មែរ ដែលទើបធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ កក្កដា។ អ្នកទាំងនោះ ត្រូវបានបញ្ជូនសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្ពុជា មានអ្នកជំងឹកូវីដ១៩ សរុប១៥៦នាក់ ក្នុងនោះជាសះស្បើយ១៣៣នាក់ និងកំពុងសម្រាកព្យាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ចំនួន២៣នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post