header ads

Sponsor

(ខេត្តស្វាយរៀង) ៖ សមត្ថកិច្ចតាមប្រម៉ាញ់និងបង្ក្រាបបានឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិវៀតណាមម្នាក់ដកហូតបានគ្រឿងញៀន១១គីឡូក្រាមខណៈកំពុងជិះម៉ូតូដឹកគ្រឿងញៀនពីក្រុងបាវិត ខេត្តស្វាយរៀង ទៅប្រទេសវៀតណាម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីយប់ នៅចំណុចព្រៃរបោះចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានធ្វើការបង្រ្កាបមុខញ្ញាដឹកជញ្ជូនគ្រឿងញៀនបម្រុងឆ្លងដែន ឃាត់ខ្លួនមុខសញ្ញាម្នាក់និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីនចំនួន១១ដុំធំប្រមាណ១១គីឡូក្រាម(វេចខ្ចប់កញ្ចប់តែ១១កញ្ចប់ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ) ក្នុងខណៈនោះមានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ជិៈម៉ូតូម៉ាក YAMAHA NOVO ពណ៌លឿងពាក់ស្លាកលេខ70K1148.26 ក្រោយពីចុះបង្ក្រាបជនសង្ស័យម្នាក់បានរត់គេខ្លួនបាត់ចូលទៅប្រទេសវៀតណាម។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ជនសង្ស័យ ឈ្មោះ ង្វៀង ហុងផុក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាមមុខរបរជាងឈើ មានទីលំនៅឃុំមីលូ ស្រុកជឺមើយខេត្តអាងយ៉ាង ប្រទេសវៀតណាម។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៥,៨៤៦.២៤ ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន (Ketamene) ទម្ងន់ ៥,០០៧.២៥ ក្រាម
-ទូរសព្ទ័ដៃ០១គ្រឿង
-ម៉ូតូ០១គ្រឿងម៉ាក YAMAHA NOVO ពណ៌លឿងពាក់ស្លាកលេខ70K1148.26 (ស្លាកលេខវៀតណាម)

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ករតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post