សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសអាជ្ញាធរខេត្តស្ទឹងត្រែង ទទូចឲ្យពលរដ្ឋបញ្ឈប់សកម្មភាពទិញ-លក់ដីរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ តំបន់គម្របព្រៃឈើ អាណាធិបតេយ្យបន្តទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២០ ខែកក្កដា។
បើតាមសេចក្ដីជូនដំណឹងដដែល ការទិញ-លក់ដី ដោយគ្រាន់តែផ្ដិតមេដៃរវាងអ្នក និងអ្នកទិញ គឺជាទង្វើលផ្ទុយនឹងច្បាប់ ហើយត្រូវប្រឈមនឹងការផ្តន្ទាទោស។ ដូច្នេះ អាជ្ញាធរបដិសេដទាំងស្រុងរាល់ឯកសារការលក់-ទិញដីធ្លី ឬផ្ទេរកម្មសិទ្ធិទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យបញ្ឈប់បន្ទាន់រាល់ការធ្វើឯកសារលក់-ទិញផ្ទេរកម្មសិទ្ធដីធ្លីដែលមិនស្របតាមយុត្តាធិការច្បាប់។
សូមរំឮកថា កាលពីថ្ងៃទី៣០ ខែមិថុនា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចង់ឱ្យមានច្បាប់អនុវត្តតឹងរឹងប្រឆាំងអ្នករំលោភដីរដ្ឋ ដែលខ្លះជាប់ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន។
លោក រដ្ឋមន្រ្តី ព្រមានថា ៖«អាជ្ញាធរមូលដ្ឋានមានតួនាទីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់នោះទេ ព្រោះនេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងឡើយ»៕
ដោយ៖ ឈុំ ចន្ថា