header ads

Sponsor

realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ។ realme
C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ​5000 mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញ ដែលអាចអនុញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ជាមួយគ្នានេះ realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម។ realme C11 មានតម្លៃត្រឹមតែ 119 ដុល្លារប៉ុណ្ណោះ ហើយវាក៏ត្រូវបានគេស្គាល់ថាជា ស្មាតហ្វូនកម្រិតថវិកា ដែលមានថ្មធំ និងការរចនាទាន់សម័យបំផុត។

ថាមពលថ្មធំ ​5000 m​Ah កាន់ថ្មបានរហូតដល់40ថ្ងៃ ស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវ័យបច្ចុប្បន្ន។ realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់40ថ្ងៃ។ មិនតែប៉ុណ្ណោះថាមពលថ្មធំនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្រ្តីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង
និងអាចលេងហ្គេមបានរហូតដល់ 12ម៉ោង។ លើសពីនេះទៅទៀត realme C11 ភ្ជាប់ជាមួយមុខងារ ​​APP Freezing
និង មុខងារសន្សំសំចៃថ្ម​ ជាមួយAI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ។

ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់។ ឆ្នាំងសាកនិងខ្សែសាកថ្មរបស់ realme
C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់។ ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG
ពិសេស វាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និងសាកថ្មផលិតផល AIoT បានទៀតផង។

ការរចនាដែលពេញនិយមឈានមុខគេ និងបានបំផុសគំនិតដោយការរចនាGeometric របស់ Mondrian
ដើម្បីផ្តល់អោយយុវវ័យនូវ​ផលិតផលដែលពេញនិយមនិងឈានមុខគេ realme តែងតែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗនៅក្នុងការរចនារបស់ខ្លួន ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍និងនាំមកនូវរូបរាងថ្មី ។

ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ​13លាននាក់នៅជុំវិញពិភពលោក realme
បានប្រើប្រាស់ ការរចនាថ្មី ដែលបានទទួលការបំផុសគំនិតពីរូបgeometric របស់Piet Cornelies Mondrian ។
ដោយសារតែ “ C ” តំណាងអោយភាពសំបូរបែបនិងភាពច្នៃប្រឌិត ដូច្នេះហើយrealme C11 បាន​ផ្តល់​ជា 2ពណ៍សម្រាប់ជ្រើសរើសគឺ Mint Green និង Pepper Grey ។

ហើយអ្វីដែលខុសគ្នាជាមួយនឹងស្មាតហ្វូន C series កាលពីមុននោះគឺ ឆ្នូតដែលនៅផ្នែកខាងក្រោយគឺបានឆ្លងកាត់ការ​​​ប៉ូលាចំនួន300នាទី និងមានខ្សែកោងរហូតដល់ជាង450 ខ្សែកោង ធ្វើអោយកាន់តែងាយស្រួលក្នុងការចាប់កាន់ និងមិនងាយប្រលាក់ស្នាមម្រាមដៃ។

អេក្រង់ទំហំ ៦.៥ អ៊ីញបទពិសោធន៍មើលឃើញកាន់តែច្បាស់ realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ​6.5 អ៊ីញ
ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញ ជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ពេញអេក្រង់ពិតប្រាកដ។ ។ ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង៨៨,៧% នៃតួខ្លួនរបស់វា ។
បន្ទះឈីបខ្លាំងជាងជាមួយតម្លៃ ត្រឹមតែ ១១៩ដុល្លារ realme C11 បានបំពាក់បន្ទះឈីប Helio G35
ដែលមានដំណើរការល្អលំដាប់ទីមួយនិងមានថាមពលខ្លាំងក្នុងចំណោមផលិតផលដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។

Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធភាពក្នុងការលេងហ្គេមសំខាន់មួយ ក្នុងចំណោមបន្ទះឈីប MediaTek ។

ដោយបំពាក់ជាមួយនូវ2GB RAM+32GB ROM និងដំណើរការដោយLPDDR4X RAM ។បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង20% និង សមត្ថភាព​RAMកើនឡើងបាន​100% ។​ វាមានរន្ធ3សម្រាប់ដាក់កាត
ដែលអាចដាក់បាន SIM 2 និង Memory កាត​ 1 (ដែលអាចបន្ថែមបានដល់ 256GB)។

ស្មាតហ្វូតកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់ realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ដែលមានមុខងារថត Porttait និង Nightscape
ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។
realme C11 ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកា ដែលមានថាមពលថ្មធំ និងការរចនាទាន់សម័យបំផុត” រចនាបថរបស់វា អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្មណ៍ជាមួយការអស់ថ្ម។ រចនាបថដែលស្អាតប្លែក នៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។

realme C11 នឹងធ្វើការប្រកាសលក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែកក្កដា នេះតទៅ។ ហើយ realme C11 មាន ២
ពណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង (Mint Green) និង ប្រផេះ(Pepper Grey) ដែលមាន អង្គផ្ទុកខាងក្នុងទំហំ
2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post