សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោកស្រី យូ សុភាព អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មា​ធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានប្រាប់ឲ្យសមត្ថកិច្ច ស្វែងរកមុខសញ្ញាមេខ្យល់ ដែលនាំពលករចំណាកស្រុកខុសច្បាប់ យកមកផ្ដន្ទាទោស ដើម្បីទប់ស្កាត់ពលរដ្ឋចេញទៅក្រៅប្រទេសខុសច្បាប់ទាន់ពេលវេលា អំឡុងវិបត្តិជំងឺរាតត្បាតនេះ។

លោកស្រី យូ សុភា លើកឡើងដូច្នេះថា៖«ទោះបីច្រកព្រំដែននានាបន្តបិទដោយសារជំងឺកូវីដ១៩ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួននៅតែ​ចាញ់បោកមេខ្យល់ និងឆ្លងដែនស្វែងរកការងារនៅប្រទេសថៃដោយខុសច្បាប់ ហើយក៏ត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ»។

លោកស្រី បន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដាក់ផែនការសុំឲ្យព្រះរាជអាជ្ញា ពន្លឿនការពិនិត្យសំណុំរឿងលើមេខ្យល់ ដែលបានឃាតខ្លួនកន្លងមក។

កាលពីថ្ងៃទី១៥ ខែកក្កដា សម្ដេច ស ខេង ក៏បានបញ្ជាឲ្យមន្រ្តីក្រោម​​​​​ឱវាទ ពង្រឹងស្រាវជ្រាវចាប់ខ្លួនមេខ្យល់ និងទប់ស្កាត់ពលរដ្ឋឆ្លងដែនទៅប្រទេសនានាខុសច្បាប់ផងដែរ។ សម្ដេច លើកឡើងដូច្នេះថា៖ «រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្ដពង្រឹងការគ្រប់គ្រងពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ ព្រមទាំងពង្រឹងវិធានការគ្រប់គ្រងព្រំដែន ហើយត្រូវសហការជាមួយប្រទេសជិតខាង ដើម្បីធ្វើការស្រាវជ្រាវ និងបង្ក្រាបមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់»៕

លោកស្រី យូ សុភា អភិបាលរងខេត្
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor