ព័ត៌មានជាតិ
អាម៉ាប៉ាប៉ាញ៉ូសក្នុងបំណងបំពេញគម្របព្រៃឈើឡើងវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់កន្លងមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមភ្នាក់ងារព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធមាននគរបាលប៉ុស្ដិ៍រដ្ឋបាល នគរបាលបេតិកភណ្ឌ មន្រ្តីឧទ្យាននុរក្ស
បានចុះដាំកូនឈើឡើងវិញនៅចំណុចខាងកើតប៉ុស្ដិ៍ត្រួតពិនិត្យសំបុត្រផ្លូវ៦០ម ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្ត សៀមរាប។ ដើមឈើដែលដាំបំពេញបន្ថែមនៅពេលនោះសុទ្ធសឹងជាពូជឈើប្រណីត ដែលរួមមាន ដើមគ្រញូងចំនួន ១៥០ដើម ដើមធ្នង់ចំនួន ៧០ដើម និងដើមបេងចំនួន១០០ដើម សរុបមានចំនួន ៣២០ដើម៕