ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡានត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 » ។
បន្ទាប់ពីទទួលបានពត៌មានថាមានករណីចាប់ជំរិតម្ចាស់រថយន្ត ម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-4977 ម្ចាស់កម្មសិទ្ធឈ្មោះ ហួន ពុធធារី មានទីលំនៅផ្ទះលេខ284AE2Z ផ្លូវ93 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានគេចាប់ជំរិតនោះ សមត្ថកិច្ចបានចុះទៅជួបសាមុីខ្លួនដល់លំនៅដ្ឋាន និងរថយន្ត ហេីយគាត់បានបំភ្លឺថាគាត់ជាម្ចាស់រថយន្តហេីយពុំត្រូវបានគេចាប់ជំរិតដោយហ្វេសបុកខាងលេីចុះផ្សាយ
ឡើយ ហេីយសាមុីខ្លួនដែលជាម្ចាស់រថយន្តបានបញ្ជាក់យ៉ាងច្បាស់ថា « ការចុះផ្សាយនេះជាព័ត៌មានមិនពិត» ។
ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរកម្ចាស់គណនីហ្វេសបុកដែលបានចុះផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្កភាពចលាចល និងបង្កអសន្តិសុខដល់សង្គមជាតិផងដែរ ៕