header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សាលាឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃផ្សេងវិញ។

លោកបន្តថា «សម្រាប់ការប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយ:ពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាព នៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ​ ដោយសារកាលបរិច្ឆេទដែលគ្រោងនឹងប្រឡងនៅថ្ងៃទី១៧​ ដល់ ១៨ ខែសីហានោះ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី»។

​ចំណែកឯការប្រឡងបាក់ឌុបរបស់គ្រឹះស្ថានសិក្សាសាធារណ:(សាលារដ្ឋ) ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូននាពេលក្រោយផងដែរ។ «ចំពោះមុខនេះ សូមសិស្សានុសិស្សទាំងអស់បន្តការសិក្សាពីចម្ងាយ ដោយអនុវត្តវិធានការសុវត្ថិភាពសុខភាព តាមការណែរបស់ក្រសួងសុខាភិបាល​ »។​ ​ នេះជាការបញ្ជាក់បន្ថែមរបស់លោក រស់ សុវាចា។

គួររំឮកថា​ ក្រសួងអប់រំបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ឲ្យសាលាឯកជន​ ប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post