header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ អះអាងថា នៅពេល​បច្ចុប្បន្ននេះ​ បណ្តា​ភ្ញៀវទេសចរ​អន្តរជាតិ​នានា នៅ​តាម​បណ្តា​ប្រទេស​លើ​ពិភពលោក ​បាន​ និង​កំពុង​តាមដាន​ពី​ស្ថានភាព​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​មេរោគ​ COVID-19​ នៅក្នុង​ប្រទេស​កម្ពុជា និង​ចង់​មក​ទស្សនា​កម្ពុជា​មុនគេ ​ខណៈ​វិធានការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​ COVID-19 ​មាន​ភាពល្អប្រសើរ ​។

ឯកឧត្តមបន្តថា ដោយ​មើលឃើញ​អំពី​ស្ថានភាព​ល្អប្រសើរ​នេះ​ នៅពេល​បច្ចុប្បន្ននេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅក្រៅ​ប្រទេស ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់ ​បាន​កក់​សំបុត្រ ​និង​ទិញ​កញ្ចប់​សេវា​ធ្វើដំណើរ​កម្សាន្ត​មកកាន់​កម្ពុជា ​ហើយ​នៅ​ពេលដែល​ស្ថានភាព ​COVID-19 ​មានការ​ថមថយ ហើយ​ជើងហោះហើរ​តាម​បណ្តា​ប្រទេស​នានា មានការ​បើក ​ដំណើរការ​ឡើងវិញ​នោះ ភ្ញៀវ​ទាំងនោះ​នឹង​មកដល់​ប្រទេស​កម្ពុជា​ភ្លាម​។

ទោះយ៉ាងណា​ក៏ដោយ នៅក្នុង​អំឡុង​ពេលនេះ គ្រប់​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ធ្វើដំណើរ​មក​កម្ពុជា​ តម្រូវអោយ​ភ្ញៀវ​មាន​លិខិតបញ្ជាក់​សុខភាព​ថា​គ្មាន​កូ​វីដ​១៩​រយៈពេល​៧២​ម៉ោង​មុន​ពេល​ធ្វើដំណើរ និង​មាន​ធានារ៉ាប់រង​សុខភាព​មានតម្លៃ​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​តម្កល់​ប្រាក់​៣០០០​ដុល្លារ ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ត្រួតពិនិត្យ​សុខភាព ​ហើយ​ប្រាក់​ទាំងនោះ​នឹងត្រូវ​ប្រគល់​ជូន​ភ្ញៀវ​វិញ​ក្រោយពេល ពិនិត្យ​និង​តាមដាន​រកឃើញថា ​គ្មាន​កូ​វីដ​១៩​។

ដោយសារ​កម្ពុជា ស្ថិតក្នុង​តាមដាន​អំពី​ស្ថានភាព​ទប់ស្កាត់​មេរោគ​COVID-19​ នេះ​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ដែល​គេ​មានបំណង​ចង់​មក​ទស្សនា​កម្ពុជា ​ហេតុនេះ​ហើយ​ទើប​នៅក្នុង​អំឡុង​ពេលនេះ ឯកឧត្តម ថោង ខុន ក៏បាន​ស្នើ​អោយ​បណ្តា​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ​ត្រូវ​បង្កើន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ អនុវត្ត​វិធាន​អនាម័យ​បង្ការ​មេរោគ​COVID របស់​ក្រសួងសុខាភិបាល និង​គោលការណ៍​ណែនាំ​នានា​ទៀត​របស់​រាជរដ្ឋាភិបាល ​ដើម្បីអោយ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព​បំផុត​។

តំបន់ទេសចរនៅកម្ពុជា
តំបន់ទេសចរនៅកម្ពុជា
តំបន់ទេសចរនៅកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post