Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ទាក់ទងនឹងលំនៅដ្ឋានរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅ​ ភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ​ បានសាងសង់ ធ្វេីឲ្យផ្លូវរួមតូច ហើយរោងអារឈើ​ បិទផ្លូវ​ នៅខាងក្រោយផ្ទះរបស់លោក​ ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទីតាំងនោះជាច្រើនគ្រួសារ រហូតឈានដល់មានការត.វ៉ាគ្នាផងដែរ។

រហូតមកទល់ព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០នេះ ខាងមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ​ រួមទាំងចៅសង្កាត់ ខណ្ឌសែនសុខ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា​ ត្រង់ព្រំប្រទល់ដីរបស់ លោក ព្រាប សុវត្ថិ ។

ក្រោយពេលពិនិត្យពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាបសុវត្ថិ ពិតជាបានសាងសង់លើចិញ្ចើមផ្លូវពិតប្រាកដមែន

ទាក់ទងនឹងរឿងនេះ លោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថាសំណង់របស់គាត់ ពិតជាសាងសង់ រំ.លោ.ភ លើចិញ្ចើមផ្លូវ ហើយ​លោកក៏បានផ្តិតមេដៃ ទទួលស្គាល់ចំពោះមុខមន្ទីរសុរិយោដីផងដែរ៕

ចុះវាស់វែង
ផ្ទះលោក ព្រាប សុវត្ថិ
បាញ់ថ្នាំ
ក្រោយពេលបាញ់ថ្នាំ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor