header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកណ្តាល៖ កសិករ ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចាប់មុខរបរចញ្ចឹមគន្ធាយតាំងពីឆ្នាំ ២០០៣។ បច្ចុប្បន្នក្នុងកសិដ្ឋានមានកន្ធាយចំនួន ៥០០០០ ក្បាល ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ។

កសិកររូបនេះ គូសបញ្ជាក់ថា ជាមធ្យមកន្ធាយចិញ្ចឹមរយៈពេល ១ឆ្នាំមានទម្ងន់ ១គីឡូ​ក្រាម ទទួលបានតម្លៃ ៤ម៉ឺនរៀល(១០ដុល្លារ)។  បើតាមកសិករ ហេង ម៉ាទីណេ បានអះអាងថា ក្រុមផលិតអាចផ្គត់ផ្គង់ទីផ្សារបាន ៥ តោនក្នុងមួយថ្ងៃ ប្រហែលជា ១០លានក្បាល។

កសិកររូបនេះ ពន្យល់ថា បើ១ក្បាល តម្លៃ១០ដុល្លារ នោះអាចរកចំណូលបាន ១០០លានដុល្លារ ក្នុងមួយឆ្នាំ។

លោក ម៉ាទីណេ បញ្ជាក់ថា ក្នុងឆ្នាំ២០២០ កន្ធាយមានតម្លៃធ្លាក់ចុះមកនៅត្រឹម ៧-៨​ដុល្លារ​ ក្នុងមួយគីឡូក្រាម ដោយសារមានការនាំចូលពីប្រទេសវៀតណាម ។ ទន្ទឹមនឹងនេះ លោកបានសំណូមពរ ដល់រាជរដ្ឋាភិបាលទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីឱ្យអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម កុំឲ្យមានការធ្លាក់ថ្លៃដូចនេះទៀត៕

កន្ធាយ
កន្ធាយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post