header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសហ្វីលីពីនបានប្រកាសនៅថ្ងៃទី២១កក្កដាថា នឹងបង្កើនការ​ធ្វើតេស្ត​រក​មេ​រោគ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ខណៈអ្នកឆ្លងនិងស្លាប់ដោយសារជំងឺនេះកំពុងកើនឡើង​យ៉ាង​ខ្លាំង ចាប់ពីលែង​បិទ​ប្រទេស​កាលខែមិថុនាមក ខណៈលោកប្រធានាធិបតី Rodrigo Duterte ក៏បានគំរាមចាប់ខ្លួន​ពល​រដ្ឋ​ណាសដែលមិនពាក់ម៉ាស់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Francisco Duque បាននិយាយនៅ​ក្នុងកិច្ច​ប្រជុំ​ជា​មួយ​លោក Duterte ថារដ្ឋា​ភិបាលមានគោលបំណងធ្វើតេស្តមនុស្សពី​៣២.០០០​ទៅ​៤០.០០០នាក់ក្នុងមួយថ្ងៃ បើប្រៀបធៀបបច្ចុប្បន្ននេះ គឺបានធ្វើតេស្ដមនុស្សត្រឹម​២០.០០០​ទៅ ២៣.០០០ នាក់។

រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបានតេស្ដរកមេរោគឆ្លងលើមនុស្សជិត​១​លាន​១សែននាក់ ប៉ុន្តែលោក Duque បាននិយាយថា គោលបំណងគឺធ្វើតេស្ដ​មនុស្ស​ឱ្យបាន​១០លាន​នាក់​ឬ​ជិត​មួយ​ភាគដប់​នៃចំនួនប្រជាជនសរុបនៅត្រីមាសទី២នៃឆ្នាំក្រោយ។

ប្រទេសហ្វីលីពីនមានអ្នកស្លាប់ដោយសារជំងឺកូវីដសរុប១.៨៣៧នាក់ ក្នុងចំណោមអ្នក​ឆ្លងសុរប​មាន​ចំនួន៧០.៧៦៤ នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post