សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ នៅវេលា​ម៉ោងប្រមាណ១១ និង៥០នាទីយប់​ ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​ស្ថិត​នៅ​តា​ម​បណ្ដោយ​ផ្លូវព្រះស៊ីសុវត្ថិ​ នៅ​ចំណុច​អតីត​ក្លិប​កម្សាន្ត ទ្រូហ្វេស ​សង្កាត់​ស្រះចង​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយស្ត្រី​រក​ស៊ី​ផ្លូវ​.ភេទ​ម្នាក់​ត្រូវ​បាន​ បុរស​ជនជាតិ​វៀត​ណាម​ប្តឹង ដោយ​ចោទ​ថាបាន​លួច​លុយ​ជាង២០០០ដុល្លារ ​កាល​ពី​កន្លះខែ​មុន​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម​ខាងលើ​នេះ​ បាន​មក​រក​សេវាផ្លូវភេ.ទ​ នៅមាត់ទន្លេ ​ម្តុំ​ជិត​អតីត​ក្លិប​កម្សាន្ត​ ទ្រូហ្វេស​ ដើម្បី​រួមរ។ក្ស​ ស្រាប់​តែ​ពេល​ដែល​រួចរាល់ហើយ​ ស្ត្រី​រូបនេះ​ចេញមុន​ ទើប​បុរស​ជនជាតិ​វៀតណាម​ចេញ​ក្រោយ​ ក៏បាត់​កាបូបលុយជាង២០០០ដុល្លារ​តែម្តង ដែល​ការ​បាត់​នេះ​គឺតាំង​ពី​កន្លះ​ខែមុនមក​ម្ល៉េះ​។

យ៉ាងណា ស្ត្រី​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន​ និង​នាំ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះ​ចក​ ដើម្បីសួរ​នាំ​តាម​នីតិវិធី៕

បុរសជនជាតិវៀតណាម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor