header ads

Sponsor

ទន្ទឹងនឹងការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៏កន្លងមក កំពូលស្មាតហ្វូនជំនាន់ចុងក្រោយនៃ vivo ត្រកូល X ម៉ូឌែល vivo X50 Series នឹងត្រូវធ្វើការប្រកាសបើកសម្ពោធជាផ្លូវការនៅទីផ្សារកម្ពុជានារសៀលនេះហើយ។

សម្រាប់កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series នេះដែរក៏មានការចូលរួមជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo ទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និងកញ្ញាឡូរ៉ា ម៉ម។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា។  ហើយអ្វីដែរពិសេសតារារបស់យើង នឹងបង្ហាញជូនលោកអ្នកនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗរបស់ស្មាតហ្វូន Flagship vivo X50 Series ព្រមគ្នាមកជាមួយនឹងការប្រកាសតម្លៃលក់ជាផ្លូវការផងដែរ។ កាន់តែអស្ចារ្យ និងពិសេសជាងនេះទៅទៀតក្រុមហ៊ុនក៏មានជាកាដូជូន ចំពោះទស្សនិកជនដែលបានទស្សនាការ Live ផ្ទាល់ នៅលើទំព័រផេកផ្លូវការរបស់ vivo និងទំព័រផ្លូវការរបស់ហង្សមាស Live 24h លោកអ្នកនឹងទទួលបានឱកាសឈ្នះ កាសប្លូធូឥតខ្សែ vivo TWS Neo ព្រមទាំងស្មាតហ្វូន X50 Pro ជាច្រើនរង្វាន់ទៀតផង។

លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយងាយ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ផេកផ្លូវការរបស់ vivo នឹងធ្វើតាមសំណើរផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងមានការ Live  ចេញពី Page ផ្លូវការរបស់ vivo និង Page Hang Meas Live 24h ។ សូមបញ្ជាក់សម្រាប់កម្មវិធី { សម្ពោធស្មាតហ្វូន ​vivo X50 Series } នឹងធ្វើការ Live ផ្ទាល់ចាប់ពីម៉ោង 07 យប់ ដល់ម៉ោង 09 យប់ នាថ្ងៃទី10 ខែកក្កដា ឆ្នាំ 2020។

ស្មាតហ្វូន vivo X50 Pro ត្រូវបានបំបាក់មកជាមួយនឹងប្រពន្ធ័បច្ចេកវិទ្យាទំនើបៗដែរមានដូចជា៖

  1. បំពាក់អេក្រង់កោងក្តោប ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់កោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate
  2. ប្រើបន្ទះឈីប Qualcomm Snapdragon 765G
  3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
  4. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 256GB
  5. មានថ្មទំហំធំ 4315 mAh / Flashcharge 2.0 (33W)
  6. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10.5
  7. មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ាក្រោយបួនគ្រាប់ : 48MP(Gimbal Min Camera) + 13MP(Portrait lens)+ 8MP(Wide angle/Macro)+8MP(60x Super zoom)
  8. អាចប្រើស៊ីមកាតបានពីរ
  9. មានមុខងារ Face Unlock+In-Display Fingerprint Scanning

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post