
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមួយរយៈចុងក្រោយនេះ ប្រិយមិត្ត កំពុងមានការចាប់អារម្មណ៍ទៅលើ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ក្រោយពេលបានទិញរថយន្តសេរីទំនើបម៉ាក ROLLS ROYCE មួយគ្រឿងជូន ទេព បូព្រឹក្ស ជាកាដូថ្ងៃ អនុស្សាវរីយ៍ គម្រប់៤ឆ្នាំ។
ទាក់ទងនឹងរថយន្តនេះ ក៏មានការលើកឡើងពី មហាជនមួយចំនួនថា «រថយន្តនេះ បង់រំលោះ រថយន្តនេះខ្ចីលុយធានាគារទិញ រថយន្តនេះមួយទឹក » ទោះជាយ៉ាងនេះក្ដី ពាក្យទាំងអស់នេះគ្រាន់តែពាក្យដែលគេរិះគ។ន់លោកតែប៉ុណ្ណោះ ។
ប៉ុន្តែដោយឡែក បើតាមលោក ផែង វណ្ណៈ បានលើកឡើងពាក់ព័ន្ធនឹងរថយន្តទំនើបម៉ាក ROLLS ROYCE មួយគ្រឿងនេះគឺលោកថាម្ចាស់រថយន្តនេះកំពុងតែប្រើប្រាស់មិនត្រូវតាមច្បាប់។
នេះបើយោងតាមការលើកឡើងតាមរយៈផេគព័ត៌មានរបស់លោកថា ៖
រថយន្តតែ ១ តែម្ចាស់ចង់ដូរពណ៌ ហេីយយកទៅបិទស្ទីកគ័រ ទេីបធ្វេីអោយមហាជនយល់ច្រលំថាជារថយន្ត ២ ប្រេីស្លាកលេខតែ ១ ។ ដូច្នេះមិនមែនរថយន្ត ២ ប្រេីលេខតែ ១ ទេ សូមបងប្អូនមេត្តាជ្រាប ។ តែម្ចាស់រថយន្ដមិនគួរបិទស្ទីកគ័រដូរពណ៌បែបនេះទេ ព្រោះខុសច្បាប់ ។ យកល្អ ម្ចាស់រថយន្តគួរតែបកស្ទីកគ័រចេញទុកពណ៌ ស ដែលជាពណ៌ចុះបញ្ជីទទួលស្គាល់នៅអគ្គនាយកដ្ឋានដឹកជញ្ជូនទៅ កុំអោយមហាជនយល់ច្រលំ រិះគន់មកលេីអគ្គនាយកដ្ឋានដឹកជញ្ជូន ។







