header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេច ហ៊ុន សែន បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃអង្គារ៌នេះថា រដ្ឋាភិបាលបានសម្រេចយល់ព្រមឱ្យពលរដ្ឋឈប់សម្រាកចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទទី១៧ដល់ថ្ងៃស្រុកទី២១សីហា ដែលការកំណត់បែបនេះ នឹងធ្វើឱ្យពលរដ្ឋបានឈប់សម្រាករហូតចំនួន៩ថ្ងៃ បើបូកទាំងថ្ងៃសៅរ៌អាទិត្យមុនថ្ងៃទី១៧សីហា និងថ្ងៃសៅរ៍អាទិត្យក្រោយថ្ងៃទី២១សីហា។

ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន
អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post