មួយរយៈពេលនេះបើមើលទៅតាមការសង្កេត ឃើញថាស្មាតហ្វូន vivo នៃត្រកូល Y ម៉ូឌែល vivo Y30 ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលជាអ្នកគាំទ្រ។ ជាក់ស្តែងបើនិយាយទៅលើដំណើរការនៃការដាក់លក់នៅលើទីផ្សារវិញគឹទើបតែបានរយៈពេលត្រឹម ១ខែប៉ុណ្ណោះ ស្មាតហ្វូន vivo Y30 ត្រូវបានលក់ដាច់ខ្លាំងហួសពីការរំពឹងទុក។
 ហើយអ្វីដែលជាចំណងដៃសម្រាប់ខែថ្មី ក្រុមហ៊ុមស្មាតហ្វូន vivo ក៏បានធ្វើការនាំយកនូវស្មាតហ្វូន Y30 ជម្រើសពណ៌ថ្មីមួយទៀតផងដែរនោះគឺពណ៌ Emerald Black វាមានលក្ខណៈបែបពណ៌ ត្បូងមរកតខ្មៅ បើប៉ះចំនឹងចំណាំងផ្លាតវាជះមកជាមួយពន្លឺដ៏ស្រស់ស្អាតមែនទែន។ 
 រីឯសម្រាប់តម្លៃវិញគឺថាគ្មានអ្វីដែលត្រូវផ្លាស់ប្តូរនោះទេគឺត្រឹមតែ $169 តែប៉ុណ្ណោះ។
 ខាងក្រោមជាលក្ខខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y30 ៖ 
- អេក្រង់ ទំហំ 6.47 អ៊ីញ Ultra O Screen ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1560 HD+ លាតសន្ធឹងប្រមាណ 90.7% នៃផ្ទៃ ខាងមុខ និងមានដង់ស៊ីតេអេក្រង់ 266 ppi
 - ប្រើបន្ទះឈីប Qualcomm Snapdragon MT6765 Octa-core
 - CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
 - មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB
 - មានថ្មទំហំធំ 5000 mAh
 - ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10
 - មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបួនគ្រាប់ (13MP + 8MP + 2MP+2MP)
 - មានជម្រើស 3 ពណ៌ Dazzle blue / Moonstone white / Emerald Black
 - អាចប្រើស៊ីមកាតបានពីរ
 - មានមុខងារ Face Unlock + FingerPrint
 
សម្រាប់បងប្អូនណាដែលកំពុងតែចាប់ចិត្តទៅលើពណ៌ដ៏ស្រស់ស្អាត ត្បូងមរកតខ្មៅនេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នេះតទៅនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំង២៥ខេត្តក្រុង។
 

