header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ : ទាក់ទងនឹងការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបញ្ចប់មុខតំណែងនេះ។

បើតាម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៣ ខែកក្កដាម្សិលមិញនេះថា ការដំឡើងឋានន្តរស័ក្តិក៏ដូចជាការដាក់ពិន័យរបស់កងកម្លាំង គឺផ្អែកទៅលើលក្ខន្តិកៈ បទបញ្ជា វិន័យរបស់កងកម្លាំង ហើយអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្អែកទៅលើក្រុមប្រឹក្សាវិន័យរបស់អង្គភាពដែលបានធ្វើការវាយតម្លៃនៅក្នុងការអនុវត្តជាក់ស្តែងរបស់រូបវន្តបុគ្គលនីមួយៗ។ 

អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបញ្ជាក់ថា ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺមានភាពមិនប្រក្រតីជាច្រើនដូចជាៈ

ការពោលពាក្យញុះញង់ បំបែកបំបាក់មន្ត្រីទាំងក្នុងអង្គភាព និងក្រៅអង្គភាព បំភ្លៃបំផ្លើសការពិតលើការពិតជាក់ស្តែងក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីហើយគ្មានក្រមសីលធម៌ ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសក្នុងនាមជាសវនករផ្ទៃក្នុង។ រួមទាំងការពោលពាក្យគំរាមមេដឹកនាំ ក្នុងខណៈដែលខ្លួនបំពេញការងងារខុសឆ្គង និងមានពាក្យបណ្តឹងពីមន្ត្រីនៅថ្នាក់មូលដ្ឋាន។

ក្រុមប្រឹក្សាវិន័យបានរកឃើញលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា មានកំហុសខុសសឆ្គងចំនួន ១៣ចំណុច មានដូចជា ឫកពារចរិកក្រអឺតក្រទមញុះញង់បំបែកបំបាក់ផ្ទៃក្នុង និងការធ្វើឲ្យមន្ត្រីមូលដ្ឋានមានការថ្នាំងថ្នាក់មិនសប្បាយចិត្ត រហូតមានពាក្យបណ្តឹងប្តឹងមកដល់ថ្នាក់លើសុំឲ្យជួយអន្តរាគមន៍ថែមទៀតផង៕

ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា
នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post