header ads

Sponsor

realme, ម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក ដោយគ្រាន់តែចូលក្នុងទីផ្សារប្រទេសមកម្ពុជានៅក្នុងរយៈពេលខ្លីក៏ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងទីផ្សារប្រទេសកម្ពុជា​​ ហើយនៅថ្ងៃនេះrealmeបានដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីនៃត្រកូល C series ដែលមានបំពាក់ថាមពលថ្មធំ6000mAhគឺrealme C12 និងជាស្មាតហ្វូន6000mAhដំបូងគេបង្អស់ជាផ្លូវការនៅប្រទេសកម្ពុជា ដែលអាចកាន់ថ្ម57ថ្ងៃ ដើម្បីដោះស្រាយនូវបញ្ហាអស់ថ្មរបស់យុវវ័យ ។ realme C12 ដែលមាន 3GB RAM + 32GB ROM ដាក់លក់ក្នុងតម្លៃ139ដុល្លារ។។ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់realme C12 ដែលដាក់ប្រកាសលើកនេះ :

ថាមពលថ្មធំ6000mAhដែលអាចកាន់ថ្មបាន​57ថ្ងៃ

ដើម្បីអោយមុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ខ្លាំងណាស់។ដោយឃើញពីតម្រូវការរបស់យុវវ័យទៅលើថាមពលថ្មនៃស្មាតហ្វូន realme C12 បានបំពាក់នូវថាមពលថ្មធំ6000mAh ដែលអាចស្តាប់ចំរៀងបាន 60ម៉ោង ឬការមើលវីដេអូYouTube 28 ម៉ោង និងអាចទុកstandbyបានរហូតដល់57ថ្ងៃ ។សម្រាប់ផ្នែកកម្មវិធីនៃស្មាតហ្វូន realme C12មានមុខងារសន្សំសំចៃថ្ម ដែលថ្ម5%អាចនិយាយទូរស័ព្ទបានដល់ទៅ២ម៉ោង៤៥នាទី  និងអាចទុករយៈជិត ៣ ថ្ងៃ ដូច្នេះលោកអ្នកងាយស្រួលក្នុងការស្វែងរកឆ្នាំងសាកដើម្បីសាកបន្តជីវិតទៀត។

ក្រៅពីនេះថែមទាំងមានមុខងារដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្មដែលបានមកពីកម្មវីធីមិនចាំបាច់មួយចំនួន ដោយមានការរួមផ្សំនៃកម្មវិធី គឺអាចឆ្លើយតបយ៉ាងល្អឥតខ្ចោះនូវតម្រូវការរបស់អ្នកប្រើប្រាស់និងដោះស្រាយនូវបញ្ហាថាមពលថ្មរបស់អ្នកប្រើប្រាស់ផងដែរ។

ស្មាតហ្វូនដែលមានថាមពលថ្មធំត្រូវការប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ទើបធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាព។ realme C12 មានតួខ្លួនរឹងមាំ ផ្ទៃខាងក្រោយផលិតពីវត្ថុធាតុដើមដែលអាចការពារកម្តៅ ។ ហើយនិងមានប្រើឧបករណ៍ចាប់សញ្ញាថាមពលនិងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសីតុណ្ហភាពដើម្បីតាមដានស្ថានភាពបន្ទាន់នៃស្មាតហ្វូនដោយស្វ័យប្រវត្តិដូច្នេះធ្វើអោយអ្នកប្រើប្រាស់កាន់តែទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃដោយមិនបានរម្ភណ៍រឿងផ្ទុះថ្មទូរស័ព្ទ។

លើសពីនេះទៅទៀតថាមពលថ្មធំ6000mAh realme C12 ថែមទាំងអាចប្រើប្រាស់ខ្សែរសាកOTGសាកបន្តអោយទុរស័ព្ទដទៃបានផងដែរ ។

គុណភាពល្អ ជាមួយនឹងការរចនាដែលពេញនិយមឈានមុខគេ

realme C12មានជាពណ៍ Marine BlueនិងCoral Redពីរជម្រើស ដែលសាកសមសម្រាប់យុវវ័យអាចជ្រើសរើសតាមចំនូលចិត្តរបស់ខ្លួន។

រីឯលេខ “ 1 ”  នៃឈ្មោះនៃrealme C12 តំណាងអោយស្មាតហ្វូនថាមពលថ្មធំ6000mAhដំបូងនៅក្នុងប្រទេសកម្ពុជា លេខ“ 2 ” តំណាងអោយការទុកStandbyបានរយៈពេលជិត២ខែ។

ស្របពេលនេះដែរ realmeបានយល់ពីយុវវ័យដែលតែងតែស្វែងរកនូវផលិតផលដែលបង្ហាញពីបុគ្គលិកលក្ខណៈពិសេសនិងមានរូបរាងទាន់សម័យ ហើយ realme ក៏បានប្រើប្រាស់ការរចនានៃផ្ទៃខាងក្រោយរបស់realme C12ដោយមានលក្ខណៈឆ្នូត និងមានការប៉ូលា និងការបាញ់ឡាស៊ែរ  ដើម្បីទទួលបាននូវប្រសិទ្ធភាពកាន់តែល្អ និងក្លាយជាផលិតផល​ដែលមានគុណភាពពេញនិយមឈានមុខគេ ។

ជាមួយគ្នានេះដែរ realme នៅតែបន្តផ្តោតសំខាន់ទៅលើគុណភាពជាចំបង។ realme C12 មានការការពារជម្រាបទឹក រន្ធសាកមានជ័រការពារយ៉ាងល្អ មានប្រសិទ្ធភាពការពារការសាចទឹក ។រីឯរន្ធSpeakerក៏មានការរចនាដែលមានការការពារចូលធូលីដែលបណ្តាលអោយប៉ះពាល់ដល់គុណភាពសំលេងពេលនិយាយទូរស័ព្ទផងដែរ។

realme C12 សុទ្ធតែមានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងមានគុណភាពល្អ។

អេក្រង់បែបដំណក់ទឹកលាតពេញ ទំហំ​ 6.5” ប្រភេទ LCD ដែលលាតសណ្ឋឹងរហូតដល់ 88.7% នៃតួខ្លួនទាំងមូល

ទាំងគុណភាពនិងបទពិសោធន៍គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើសស្មាតហ្វូនដែលយុវវ័យចង់បាន។ realme C12 ត្រូវបានបំពាក់ជាមួយនឹងrealme UI ដែលមានល្បឿនលឿននិងទាន់សម័យដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់យុវវ័យ។ ស្មាតហ្វូននេះមានថាមពលខ្លាំងបំពាក់ដោយប្រព័ន្ធដំណើរការ Helio G35 octa-core ដែលមានល្បឿន 2.3GHz ហើយវាដំណើរការបានល្អជានិច្ច។ វាគាំទ្រការប្រើស៊ីមកាត ២ Nano និងកាត microSD ១ និងអាចតម្លើងមេម៉ូរីរហូតដល់ ២៥៦ ជីកាបៃដែលអាចផ្ទុកហ្គេមរូបភាពនិងឯកសារកាន់តែងាយស្រួល។

ដើម្បីធានាបាននូវសុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ realme C12 ប្រើឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃដើម្បីការពារព័ត៌មានឯកជនរបស់អ្នក។

realme C12 បំពាក់អេក្រង់បែបដំណក់ទឹកលាតពេញ ទំហំ​ 6.5” ប្រភេទ LCD ដែលលាតសណ្ឋឹងរហូតដល់ 88.7% នៃតួខ្លួនទាំងមូល និង ទំហំសមាមាត្រអេក្រង់ 20:9 ដែលអាចឲ្យយើងងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការកម្សាន្តកាន់តែជក់ចិត្ត ព្រមទាំងទទួលបានបទពិសោធន៍កាន់តែល្អ។

យុវវ័យជាច្រើនចង់បានស្មាតហ្វូនដែលមានមុខងារកាមេរ៉ាមុខងារច្រើន ដូច្នេះ realme C12 បំពាក់កាមេរ៉ាខាងក្រោយ AI ៣ គ្រាប់ ដែលកាមេរ៉ាគោលទំហំ 13MP f/2.2  អាចស្រូបពន្លឺបានគ្រប់គ្រាន់ និងថតរូបភាពបានច្បាស់ល្អថែមទៀត។ មុខងារថតពេលរាត្រីក៏បានបំពាក់ជាមួយ Super The Nightscape Mode ដែលជួយក្នុងការថតរូបកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់។ ហើយក៏មានថតព្រាលផ្ទៃខាងក្រោយ ដែលអាចឲ្យយើងថតរូបបែបច្នៃប្រឌិត កាន់តែច្រើន។ មិនតែប៉ុណ្ណោះ realme C12 ក៏អាចថតរូបភាពប្លង់ជិត ដែលយើងអាចថតបានចំងាយ ៤សម ពីវត្ថុដែលយើងថត ដូច្នេះយើងអាចផ្តិតយកភាពច្បាស់បានយ៉ាងល្អ ។ ចំណែកកាមេរ៉ាខាងមុខ ទំហំ  5 MP f / 2.4 មានមុខងារជំនួយសម្រស់ AI ព្រមទាំងអាចថតរូបព្រាលផ្ទៃខាងក្រោយ  និងគាំទ្រដល់ការប្រើប្រាស់ កាយវិការដើម្បីថតរូប វាធ្វើឲ្យការថតរូប Selfie កាន់តែអស្ចារ្យ។

realmeត្រូវបានប្រើសម្រាប់បទពិសោធន៍ប្រើប្រាស់ប្រសើរជាងមុន។ realme C12 មិនត្រឹមតែមានការរចនា ស្អាតមុខងារកាមេរ៉ាល្អនិងមានគុណភាពល្អប៉ុណ្ណោះទេថែមទាំងដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់វ័យក្មេង ដែលទូរស័ព្ទតែងតែឆាប់អស់ថ្ម។ ថ្មធំ6000mAh អាចអោយយុវវ័យនាំមកភាពអស្ចារ្យ ការជជែកកំសាន្ត និងការមើលវីដេអូ  ធ្វើអោយrealme C12 ក្លាយទៅជាផលិតផលមួយដែលមានភាពឆ្ពោះទៅមុខ។

ដោយឡែក ដើម្បីកាន់តែមានទំនាក់ទំនងល្អជាមួយយុវវ័យ realme បានបង្កើតនូវព្រឹត្តការណ៍ “ 828 realme Fan Fest” ដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអន សែនសុខ ដែលចាប់ថ្ងៃទី ២៨ ដល់ ៣០ សីហា ២០២០ នេះ និងបានជ្រើសយកនូវសកម្មភាពដែលយុវវ័យបច្ចុប្បន្ននិយមចូលចិត្ត ហើយបានបង្ហាញពីបុគ្គលិកលក្ខណៈ និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ទាំងអស់ចូលរួមជាមួយrealmeហ៊ានលេងហ៊ានធ្វើជាខ្លួនឯង​។ និងមានកាដូដូចជា​PowerBank កាបូបស្ពាយក្រោយនិងកាដូផ្សេងៗជាច្រើនទៀត យើងរង់ចាំជួបគ្នាទាំងអស់គ្នា។

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post