
បរទេស
អាម៉ាប៉ាប៉ាញ៉ូសមនុស្សប្រមាណ ៣៨ ០០០ នាក់បាននាំគ្នាតវ៉ានៅតាមដងផ្លូវ ក្នុងទីក្រុងប៊ែរឡាំងរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងដោយសន្តិវិធី ចំពោះវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ខណៈក្រុមអ្នកតវ៉ាបានអះអាងថា វិធានការរឹតបន្តឹងទាំងនោះ បានធ្វើឱ្យប៉ះពាល់សេរីភាពជាមូលដ្ឋានរបស់ពួកគេ។
មនុស្សប្រហែល៣០០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានក្រុមអ្នកតវ៉ារាប់រយនាក់ ដែលភាគច្រើនមកពីក្រុមស្តាំជ្រុលនិយម បានព្យាយាមសម្រុកចូលកាប់កាន់អាគារ Reichstag ដែលសភារបស់សហព័ន្ធអាល្លឺម៉ង់។
អ្នកនយោបាយអាឡឺម៉ង់បានថ្កោលទោសការវាយប្រហារពីសំណាក់ក្រុមអ្នកតវ៉ានេះ ថាជារឿងគួរឱ្យអាម៉ាស់និងមិនអាចទទួលយកបាន។
ការតវ៉ាប្រឆាំងការរឹតបន្តឹងនៅក្នុងពេលជំងឺឆ្លងកូវីដ១៩ ក៏បានបានកើតឡើងនៅក្នុងទីក្រុងអឺរ៉ុបផ្សេងទៀតដែរ ដោយអ្នកតវ៉ាខ្លះបានហៅវីរុសនេះថាជាការបោកបញ្ឆោត។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅទីលាន Trafalgar នៃទីក្រុងឡុងប្រទេសអង់គ្លេស ដើម្បីតវ៉ាប្រឆាំងនឹងបញ្ហាមួយចំនួន ដែលរួមមានការរឹតបន្តឹងក្នុងពេលជំងឺឆ្លង និងរឿង5G ។
ក្រុមតវ៉ាទាំងនេះ បានលើកបដាថា ការពាក់ម៉ាស់គឺជាល្បែងផ្គុំរូប ហើយការរស់នៅធម្មតាថ្មី គឺហ្វាស៊ីសនិយមថ្មីត្រូវបានធ្វើឡើង។
ការតវ៉ាស្រដៀងគ្នានេះក៏បានកើតឡើងនៅទីក្រុងប៉ារីសរបស់ប្រទេសបារាំង ទីក្រុងវីយែនរបស់ប្រទេសអូទ្រីស និងទីក្រុងហ្ស៊ូរិចរបស់ប្រទេសស្វីស៕