ខេត្តព្រះសីហនុ៖ មានករណីហិង្សាមួយបានកើតឡើង បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ ស្ទើរដាច់ជើងម្ខាង ភ្លាមៗត្រូវបានកូនប្រុសជនរងគ្រោះរត់ទៅជួយឪពុក និងបានវាយ ជនដៃដល់បណ្ដាលឲ្យសន្លប់វិញផងដែរ។
បន្ទាប់មកបុរសចំណាស់រងគ្រោះ ត្រូវបានកូនៗបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០។
ហេតុការណ៍នេះបានកើតឡើងនៅភូមិឫទ្ធី២ ឃុំកែងផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា អំពើហិង្សានេះកើតឡើងរវាងគួរភាគីទាំងពីរដែលមានទំនាស់រឿងដីធ្លី រាំងរ៉ៃ កន្លងមកក៏ធ្លាប់កើតឡើងម្ដងរួចមកហើយដែរ។
ព័ត៌មានលំអិតយ៉ាងណានោះនឹងធ្វើការផ្សាយនៅពេលក្រោយ៕