សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមទល់មុខអតីតអគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្នុងកម្មវិធីនេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចៀសវាងរាល់ហានិភ័យដែលកើតឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោមមួយក្នុងរាជធានីភ្នំពេញម្ដងរួចមកហើយ ក្នុងនាមជាអាណាព្យាបាលតែងតែគិតគូរពីសុខទុក្ខសុខសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor