header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ) អាជីវករលក់ដូរជាច្រើនគ្រួសារនៅផ្សារច្បារអំពៅ បានលើកឡើងពីការបាត់បង់ចំណូល ខណៈជួបប្រទះបញ្ហាជំងឺកូវីដ១៩ នៅកម្ពុជារយៈពេល០៤-០៥ខែកន្លងមកនេះ ដោយពួកគាត់អះអាងថា ការលក់ដូរហាក់មានការធ្លាក់ចុះអតិថិជន ប្រមាណពី២០-៣០ ភាគរយ បើធៀបនឹងពេលមិនទាន់មានកូវីដ។

អាជីវករលក់ស្បែកជើង និងខោអាវពីររូបនៅផ្សារច្បារអំពៅ អ្នកស្រី លី វិឆេ និងអ្នកស្រី ដាវី បានប្រាប់អ្នកយកព័ត៌មានខ្មែរណាស់ថា តាំងពីជំងឺកូវីដ១៩វាយលុក ប្រទេសកម្ពុជា រយៈពេល ប៉ុន្មានខែកន្លងមកនេះ ពួកគាត់លក់ដូរនៅក្នុងផ្សារច្បារអំពៅ ហាក់ធ្លាក់ចុះចំ ណូលយ៉ាងគំហុក។ អាជីវករទាំងពីររូបនេះ បានឲ្យដឹងថា កាលពីជំងឺនេះ មិនទាន់ហូរចូល មកកម្ពុជា បរិមាណនៃការលក់ដូរនៅច្បារអំពៅ ហាក់រកចំណូលលបានច្រើន ប៉ុន្តែមក ទល់បច្ចុប្បន្ននេះ សឹងតែរកលុយបង់កន្លែងជួលស្ទើរមិនគ្រប់ផង។

អាជីវករទាំងនោះលើកឡើងយ៉ាងដូច្នេះ៖ “ឥឡូវនេះការលក់ដូររបស់ពួកយើងហាក់ធ្លាក់ចុះចំណូលខ្លាំងណាស់ ក្រោយជួបប្រទះជំងឺកូវីដរយៈពេល៤-៥ខែមកនេះ កាលពីមុនឧបមាមួយថ្ងៃលក់អីវ៉ាន់បាន១០ បច្ចុប្បន្នលក់បានតែ២-៣តែប៉ុណ្ណោះ ពិបាកខ្លាំងណាស់”។

ជាការពិត មួយរយៈពេលដែលជំងឺកូវីដ១៩ រាតត្បាតនៅកម្ពុជា អាជីវករទាំងអស់លក់ដូរនៅទីនេះ បានបាត់បង់អតិថិជនពី២០ទៅ៣០ភាគរយ ដែលជាហេតុធ្វើអោយ ផ្សារផ្សារច្បារអំពៅសព្វថ្ងៃហាក់ស្ងប់ស្ងាត់ជាងមុន។ នេះជាការលើកឡើងរបស់លោក គួច ចំណាន គណៈគ្រប់គ្រងផ្សារច្បារអំពៅ។

លោក គួច ចំណាន

 លោក គួច ចំណាន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារច្បារអំពៅទាំងអស់ មិនត្រូវធ្វេសប្រហែសនឹងជំងឺកូវីដ១៩ឡើយ ពោលគឺត្រូវថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាស់ និងបាញ់អាល់កុលលាងដៃឲ្យបានគ្រប់ពេលចាំបាច់។

ពាក់ព័ន្ធនឹងការធ្លាក់ចុះចំណូលក្នុងវិបត្តិកូវីដ១៩នេះ មិនថាតែផ្សារច្បារអំពៅនោះទេ អាជីវករនៅតាមបណ្តាផ្សារមួយចំនួនទៀត ក៏ជួបប្រទះបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចនេះផង ដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញដល់វិស័យកសិកម្មពង្រឹងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះដល់កសិករ ដើម្បីជាផ្នែកមួយលើកកម្ពស់វិស័យកសិកម្ម ស្របពេលដែលប្រទេសកំពុងជួបវិបត្តិកូវីដ១៩៕

អាជីវករលក់ខោអាវ នៅផ្សារច្បាអំពៅ
អាជីវករលក់ស្បែកជើង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post