
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសរដ្ឋមន្ដ្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ដោយពិនិត្យឃើញមានគោ និងក្របីរបស់កសិករ មួយចំនួននៅតាមបណ្តាខេត្ត បាននិងកំពុងប្រឈមនឹងជំងឺក្នុងរដូវវស្សាឆ្នាំ២០២០ នេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត បាននិងកំពុងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករ ដោយសហការជមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមការងារការិយាល័យកសិកម្មធនធានធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានភូមិឃុំ។
ទន្ទឹមនឹងនេះ ក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត ក៏មានការចែកជូនថ្នាំសម្លាប់មេរោគទុកសម្រាប់កសិករប្រើប្រាស់ផងដែរ។






