
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់កាលពីថ្ងៃ៩ ខែ សីហា ថា ប្រទេសចិន អនុគ្រោះការនាំចេញផ្លែចេកកម្ពុជារហូតដល់ ៨លានតោននៅពេលខាងមុខ។
ថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុកមួយ លោករដ្ឋមន្រ្តី បានសន្និដ្ឋានថា៖«ក្នុងទំហំនាំចេញរហូតដល់៨ លោនតោន ដូច្នេះបើសិនកម្ពុជាដាំចេក បាន៤ រយពាន់ហិកតា នោះយើងអាចបង្កើតការងារដល់ពលរដ្ឋប្រមាណជាង១ លាននាក់»។
លោកប្រាប់ឲ្យដឹងថា ការទទួលបានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន គឺជាឱកាសជំរុញឲ្យក្រុមហ៊ុនចិន មកវិនិយោគកសិកម្មនៅកម្ពុជា ដើម្បីកសាងរចនាសម្ព័ន្ធ ព្រមទាំងដោះស្រាយនូវរបាំងភូតគាមអនាម័យ ស្របពេលក្រសួងកសិកម្មចិន និងកម្ពុជា កំពុងពិភាក្សារៀបចំមជ្ឈមណ្ឌលនាំចេញផ្លែចេកទៅកាន់ទីផ្សារប្រទេសចិន។
គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាទទួលបានកាអនុគ្រោះពន្ធ៩៥ ភាគរយលើផលិតផលនាំចេញ ៣៤០មុខទៅកាន់ប្រទេសចិនមានដូចជា ផលិតផលម្រេច ត្រី សាច់ បន្លែ ផ្លែឈើ និងផលិតផលកសិកម្មជាច្រើនទៀត៕