header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមខែកក្កដាកន្លងទៅនេះ វិបត្តិកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកទេសចរណ៍ចំនួន៣០០០កន្លែង និងប៉ះពាល់ដល់បុគ្គលិកជាង ៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។ លោកឲ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ថ្ងៃ១០ ខែកក្កដា គឺមានការប៉ះពាល់ជាង ៣ពាន់ទីតាំង ហើយប៉ះពាល់ដល់បុគ្គលិក ដែលបម្រើនៅក្នុងទីតាំងនេះជាង ៥ម៉ឺននាក់ ក៏ប៉ុន្តែរាជរដ្ឋាភិបាល នៅជាប់ជាមួយនឹងការលំបាក របស់ប្រតិបត្តិករ ផ្នែកឯកជន និងបុគ្គលិក និយោជកផងដែរ ពោលគឺរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើន ដើម្បីជួយដល់បណ្តាប្រតិបត្តិករ ក៏ដូចជានិយោជិក ដែលមានការប៉ះពាល់នេះ»។ 

លោក ថោង ខុន បានបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាចម្បង ជុំទី៥ហើយ ដែលក្នុងនោះបានដោះស្រាយជួយដល់បុគ្គលិក និយោជក ដែលទទួលរងផលប៉ះពាល់នេះ ជាង៣ម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងម្នាក់ រយៈពេល២ខែ ហើយជុំទី៥នេះ ផ្តល់២ខែបន្តទៀត។

គូរបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ បានចាត់តាំងក្រុមការងារពិសេសមួយ ដឹកនាំដោយរដ្ឋលេខាធិការប្រចាំការ មានអនុការងារ៥ ដើម្បីធ្វើកិច្ចការងារតាមអនុការងារសំខាន់ រួមមាន៖ ទី១. យកចិត្តទុកដាក់ ពិនិត្យមើលលើសំណូមពរ របស់មូលដ្ឋានអាជីវកម្ម ទី២. ពិនិត្យទៅលើសំណូមពរ របស់បុគ្គលិកនិយោជក និងទី៣. គិតដល់ការបណ្តុះបណ្តាល នៅក្នុងដំណាក់កាលនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post