ភ្នំពេញ ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ។
បើតាមនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានថ្លែងថា ការឃាត់ខ្លួនលោក សួង សុភ័ណ្ឌ គឺពាក់ព័ន្ឋបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ៕
