header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះហេ សុខហេង ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅផ្ទះលេខ២៩៧ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានចាក់សោទ្វារផ្ទះទុកចោល រួចទៅមើលចំការនៅខេត្តកំពង់ធំ ស្រាប់តែជនសង្ស័យ២នាក់ ផ្លោះរបងចូលបរិវេណផ្ទះ រួចនាំគ្នាយកដំបងឈើគាស់ចំរឹងដែកបង្អួច ចូលក្នុងផ្ទះជនរងគ្រោះលួច បន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រី ធ្វើពីឈើបេង១គូ យកទៅលាក់ទុកនៅក្នុងព្រៃដីឡូត៍ក្បែរនោះ រួចនាំគ្នាគេចខ្លួន។

លុះដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ម៉ោង១២និង០០នាទី ជនរងគ្រោះត្រលប់មកផ្ទះវិញ ឃើញមានស្នាមគាស់ចំរឹងដែកបង្អួច និងឃើញបាត់គ្រឿងសង្ហារឹមខាងលើ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។

រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ម៉ោង១៤និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០២នាក់ នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រួចនាំទៅដកហូតវត្ថុតាងខាងលើ ដែលជនសង្ស័យយកលាក់ទុកក្នុងព្រៃដីឡូត៍ខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖

១-ឈ្មោះហេង មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះឈីម សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post