header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

លោក ប៊ូ សារិន ប្រធានកម្មវិធីគ្រុនឈាមនៃមន្រ្តីសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់នៅថ្ងៃទី៥ ខែសីហាថា អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញ កំពុងព្រួយបារម្ភខ្លាំងចំពោះការផ្ទុះឡើងនូវជំងឺគ្រុនឈីក ខណៈខេត្តសៀមរាបមានករណីឆ្លងច្រើនជាងបណ្ដាខេត្តនានា រហូតដល់ជាង១០០០ ករណី។

លោក ប៊ូ សារិន បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែសីហា ជំងឺគ្រុនឈីកបានឆ្លងជាង១០០០ ករណី ក្នុងនោះ នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបមាន២១៥កណី មន្ទីរពេទ្យកុមារអង្គរចំនួន១២១ករណី និងមន្ទីរពេទ្យបង្អែកខេត្តព្រមទាំងមណ្ឌលសុខភាពរដ្ឋចំនួន៦៨៧ ករណីទៀត។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រៅពីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ប្រទេសកម្ពុជាបានលេចឡើងនូវជំងឺគ្រុនឈីកសារជាថ្មីឡើងវិញ នៅខេត្តបន្ទាយមានជ័យ ហើយអាចជាបញ្ហាសុខភាពសារធារណៈមួយទៀត ដែលប្រឈមឆ្លងពីមនុស្សម្នាក់ទៅមនុស្ស ពីគ្រួសារមួយទៅគ្រួសារមួយ និងពីភូមិមួយទៅភូមិមួយទៀត តាមរយៈមូសខ្លាញីខាំជាពិសេសនៅពេលថ្ងៃ ខណៈជំងឺនេះ អាចឆ្លងលើមនុស្សគ្រប់វ័យ។

គួរបញ្ជាក់ថា ជំងឺគ្រុនឈីក មានរោគសញ្ញា ក្ដៅខ្លួនខ្លាំង៣៨អង្សា ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្ទុលក្រហមលើស្បែក។ ជំងឺគ្រុនឈីកនេះ មិនបណ្ដាលឱ្យស្លាប់នោះទេ ។ ប៉ុន្តែប្រសិនបើអ្នកជំងឺមានជំងឺរួមផ្សំដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម និងរលាកស្រោមខួរក្បាលជាដើម ក៏អាចបង្កឲ្យស្លាប់បានដែរ៕

ចុះផ្សព្វផ្សាយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post