header ads

Sponsor

(ព្រៃវែង)៖ ចរន្តអគ្គិសនីនៅក្រុងព្រៃវែង បានដាច់ជិតកន្លះម៉ោង ដោយសារតែមានសត្វស្វាព្រៃ១ក្បាល លោតតោងខ្សែភ្លើងបណ្ដាលឱ្យឆក់ងាប់ និងបានលោត switchgear ក្នុងទូរបញ្ជា F1 នៅក្នុងរោងចក្រអគ្គិសនី កាលពីវេលាម៉ោង៨ និង៥០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ  នៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

មន្ត្រីជំនាញអគ្គិសនី បានឱ្យដឹងថា ករណីដាច់ចរន្តអគ្គិសនី នៅក្នុងក្រុងព្រៃវែង មន្ត្រីជំនាញស្រាវជ្រាវឃើញថាបណ្តាលមកពីមានសត្វស្វាមួយក្បាល លោតទៅតោង ជាមួយខ្សែរតង់ស្យុងមធ្យម ២២គីឡូវ៉ុល ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បណ្តាលឱ្យលោត switchgear ក្នុងទូរបញ្ជា F1 នៅក្នុងរោងចក្រអគ្គិសនី។

ភ្លាមនោះក្រុមការងារបច្ចេកទេស បានយកសត្វស្វានោះចេញ និងបានភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញរួចរាល់នៅ ព្រឹកថ្ងៃដដែលនេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post