header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFPថ្មី ប្រចាំកម្ពុជា បានអះអាងថា លោកបានទទួលកញ្ចប់ថវិកាចំនួនប្រមាណ ៣សែនដុល្លារអូស្រ្តាលី ដើម្បីត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលជូនដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធទៅនឹងការការពារកុមារ ការលាងសម្អាតប្រាក់ និងបទឧក្រិដ្ឋឆ្លងដែនជាដើម។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១២ ខែ សីហា។

បើតាមលោក Anthony Maguire ទោះបីជាសព្វថ្ងៃសកលលោកកំពុងរងការវាយប្រហារពីជំងឺកូវីដ១៩យ៉ាងណា ក៏លោកប្តេជ្ញាថា នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងអូស្រ្តាលី និងកម្ពុជា។

លោកបន្តទៀតថា នគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា មានប្រវត្តិកិច្ចសហការគ្នា ចាប់តាំងពីឆ្នាំ២០០២មកម្លេះ ដែលពេលនោះក្រុមបង្រ្កាបបទល្មើសឧក្រិដ្ឋឆ្លងដែន (TCT) ក៏បានបង្កើតឡើងនៅពេលនោះផងដែរ។ លោក៏សម្តែងការពេញចិត្តចំពោះការទទួលរាក់ទាក់របស់នគរបាលជាតិកម្ពុជា ដោយលោកបានថ្លែងដូច្នេះថា « រាល់នាយនគរបាលសម្របសម្រួលជាន់ខ្ពស់សហ​ព័ន្ធអូស្រ្តាលី មកបំពេញភារកិច្ចនៅកម្ពុជា តែងតែទទួលបានកិច្ចសហការយ៉ាងល្អពីនគរបាលជាតិកម្ពុជា»។ 

ជាការឆ្លើយតប លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ អូស្រ្តាលី ដែលតែងតែយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា កាន់តែល្អប្រសើរ ជាពិសេសរវាងនគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិកម្ពុជា កាន់តែមានទំនាក់ទំនងរឹងមាំជាមួយគ្នាបន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post