
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ បើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ យោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ។
ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ ស្របពេលដែលកម្ពុជា កំពុងប្រយុទ្ធនឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសាកលលោកផងដែរ។

សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។