header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។

ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ គួររំលឹកថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្នរបស់ស្នងការខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ លោកបានទទួលរងនូវការចោទប្រកាន់មួយចំនួនពីមន្ដ្រីក្រោមឱវាទ ពាក់ព័ន្ធនឹងអំពើអសីលធម៌។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អ៉ឹម សុគឿន ពីស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ឲ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិកផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post