
បរទេស
អាម៉ាប៉ាប៉ាញ៉ូសរដ្ឋាភិបាលទីក្រុងសិនជិនប្រទេសចិនបានអះអាងថ្ងៃព្រហស្បតិ៍ទី១៣សីហាថា គំរូនៃស្លាបមាន់ក្លាសេដែលបាននាំចូលពីប្រទេសប្រេស៊ីលមកចិន គឺបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។
មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្នុងតំបន់ បានធ្វើតេស្តគំរូផ្ទៃដែលយកចេញពីស្លាបមាន់ ដែលជាការតាមដានជាប្រចាំ ចំពោះសាច់និងអាហារសមុទ្រដែលចូលពីក្រៅប្រទេសចាប់តាំងពីខែមិថុនា បន្ទាប់ពីមានការផ្ទុះឡើងថ្មីមួយនៅក្នុងទីក្រុងប៉េកាំង ដែលត្រូវបានជឿងជាក់ថាបណ្ដាលមកពីផ្សារលក់បន្លែអាហារដ៏ធំមួយ។
ការរកឃើញវីរុសនេះជាប់នៅលើស្លាបមាន់ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអាជ្ញាធរចិនបានគេរកឃើញវីរុសនេះនៅលើរបស់វេចខ្ចប់បង្គាក្លាសេ ដែលចេញពីប្រទេសអេក្វាឌ័រ។ ប្រទេសចិនបាននិងកំពុងបង្កើនត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមកំពង់ផែនានា ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពស្បៀងអាហារនាំចូលពីក្រៅប្រទេស៕