header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត។ ក្នុងនោះ ១៣នាក់ ជាជនជាតិចិន ធ្វើដំណើរមកពីប្រទេសហ្វីលីពីន និង២នាក់ជាជនជាតិខ្មែរ ធ្វើដំណើរមកពីអាមេរិក។ ទន្ទឹមនឹងនេះ មានអ្នកជំងឺកូវីដ១៩ ម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនជាតិចិនដែលឆ្លងជំងឺកូវីដ១៩ ទាំង ១៣នាក់រួមមាន៖

  • * ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
  • * បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
  • * បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់រាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
  • * បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
  • * បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ

បុរសស្ត្រីជនជាតិចិនទាំង ១៣នាក់ ដែលរកឃើញជំងឺកូវីដ១៩នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ក្រសួងបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង១៣នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ ក្នុងជើងហោះហើរនេះ មានអ្នកដំណើរជាជនជាតិចិនសរុប ១១៩នាក់ (ស្ត្រី ២៣នាក់ និងបុរស ៩៦នាក់)។

អ្នកដំណើរដទៃដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

រីឯជនជាតិខ្មែរពីរនាក់ ដែលរកឃើញមានជំងឺកូវីដ១៩ ដែរនោះរួមមាន៖ កុមារីជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងស្ត្រីជនជាតិជនខ្មែរ អាយុ ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post