
បរទេស
អាម៉ាប៉ាប៉ាញ៉ូសវៀតណាម ៖ គិតត្រឹមព្រឹកថ្ងៃអង្គារទី ១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង០០ នាទី មានបុរស ២ នាក់ បានស្លាប់ ក្នុងវ័យ ៦៦ ឆ្នាំ និង ៦៨ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង និងក្វាងណាម កាលពីយប់ថ្ងៃទី១០ ខែសីហា។
- - ពុំមានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីទេ
- - ចំនួនអ្នកឆ្លងសរុប ៨៤៧ នាក់
- - កំពុងសម្រាកព្យាបាលចំនួន ៤៣៣ នាក់
- - និងស្លាប់កើនដល់ ១៥នាក់
- - ករណីជាសះស្បើយសរុប ៣៩៩នាក់
- - នៅវៀតណាមជាង ១៨ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។
សំគាល់៖ គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៨៩ នៅ១៥ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាងមានករណីឆ្លងសរុបចំនួន ២៧៣, ខេត្តក្វាងណាម ៧៣, ទីក្រុងហូជីមិញ ៨, ទីក្រុងហាណូយ ៦, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ក្វាងទ្រី ៤, ឡាងសឺន ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ហៃហ្សឺង ១, និងខេត្តខាញ់ហ៊រ ១ នាក់។