header ads

Sponsor

ភ្នំពេញ៖ ករណីដ៏រន្ធត់ ដែលកន្ត្រកជណ្តើរយន្ត បានដាច់ពីលើអគារកំពុងសាងសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នេះ តាមបណ្តោយមហាវិថីផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វេហា ហៅ ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ជាកម្មករនៅទីនោះ ។

ក្រោយកើតហេតុ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ចែងឲ្យមន្ត្រីជំនាញធ្វើរបាយការណ៍ហៅមេការសំណង់រួមទាំងម្ចាស់ការដ្ឋានដើម្បីធ្វើកំណត់ហេតុ និង ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ផងដែរ ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជាបន្ទាន់ ។

ពលរដ្ឋសង្ឃឹមថាអាជ្ញាធរនឹងរកឃើញមូលហេតុពិតប្រាកដ នៃការដាច់កន្ត្រកនេះ និងឲ្យមានអ្នកទទួលខុសត្រូវចំពោះអ្នកស្លាប់ និងជនរងគ្រោះដែលរងរបួសផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post