header ads

Sponsor

(ខេត្តស្វាយរៀង)៖ បុរសម្នាក់ជាកម្មកររោងចក្របានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបើកម៉ូតូវ៉ាជែងរថយន្តហើយបត់បកក្រោយត្រូវរថយន្តធុនយក្សដឹកហ្គាសបុក បណ្តាលអោយស្លាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិ១ចន្លោះបង្គោលគីឡូលេខ១៤២.១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុបុរសម្នាក់ឈ្មោះ.លាវ.ផល្លិនភេទប្រុសអាយុ៣១.ឆ្នាំរស់នៅភូមិឡ.សង្កាត់ពោតាហោក្រុងស្វាយរៀងមុខកម្មកររោងចក្របើកម៉ូតូម៉ាក C125សេរី202 ពណ៌ ខ្មៅ ពាក់ផ្លាកលេខស្វ.រ1.P7558លេខតួ+ម៉ាសុីន81386បានធ្វើដំណើរពីកើតទៅលិច។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏បត់ម៉ូតូបកក្រោយទៅទិសខាងកើតវិញស្របពេលមានរថយន្ដដឹកហ្គាសមួយគ្រឿង ម៉ាក DAEWOOផ្លាកលេខ3E.ភ.ព7232កំពុងធ្វើដំណើរពីទិសខាងលិចមកកើតបញ្ច្រាស់ទិសគ្នាប្រាំងមិនទាន់ក៏បុកចំពាក់កណ្តាលម៉ូតូបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមកអ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញានបានចុះរត់គេចចេញពីកន្លែងកើតហេតុបាត់បន្សល់នៅរថយន្ត រីឯ ម៉ូតូខូចខាតស្ទេីរ ទាំងស្រុង ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី។

មូលហេតុ.ម៉ូតូបើកបរវាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
វត្ថុតាងម៉ូតូ.រថយន្តប្រគល់ជូនការិយាល័យចរាចរណ៏ផ្លូវខេត្តស្វាយរៀងដើម្បីរក្សាទុករងចាំម្ចាស់ចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយៈ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post