
សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែររយៈពេល ៥ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរណ៍មួយចំនួន ដែលបានទៅលេងកម្សាន្តនៅខេត្តកែបរអ៊ូរទាំថា អាជីវករលក់ដូរចំណីអាហារនៅមាត់សមុទ្រឡើងថ្លៃខុសធម្មតា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំពិតជាមានការលក់ចំណីអាហារឡើងថ្លៃមែន។ ប៉ុន្តែលោក បានថ្លែងដូច្នេះថា« ជាធម្មតាទេ តម្លៃពេលបុណ្យម្ដងៗមានភ្ញៀវសម្រុកមកលេងច្រើន តម្រូវការមានឡើងមានចុះ អ៊ីចឹងអ្នកលក់ និងអ្នកទិញមានការព្រមព្រៀងគ្នាទៅតាមលទ្ធភាពដែលគាត់អាចទិញបាន»។
ទោះយ៉ាងណា លោក សោម ចិន្ដា បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយទប់ស្កាត់ចំពោះការលក់ឡើងថ្លៃខុសប្រក្រតីនេះ។
សូមបញ្ជាក់ថា នៅអំឡុងពេលឈប់សម្រាករយៈពេលវែងរបស់ប្រជាពលរដ្ឋ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ជាតិប្រមាណ ១៤ម៉ឺននាក់ និងអន្តរជាតិជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ កាលពីថ្ងៃទី ២៤ ខែសីហា៕