សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាលពីថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២០​ លោកមេធាវី​ ស៊ុន​ លៀងហេង​ ជាមេធាវីនៃក្រុមហ៊ុនមេធាវី​ V Law Group បានស្នេីសុំលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ​ បិទការស៊េីបសួរ និងបញ្ជូនទៅជំនុំជម្រះ​ សំណុំរឿង​ ថៅកែហាង​ ធារ៉ា​ គប់ចានលេីមេការ​ បណ្តាលឲ្យរងរបួសធ្ងន់​ ។

យោងតាមពាក្យសុំលោកមេធាវី​ ស៊ុន​ លៀងហេង​ ក្នុងនាមជាមេធាវីតំណាងដោយអាណត្តិ​ និង​ ការពារសិទ្ធិឲ្យជនរងគ្រោះឈ្មោះ​ សុត​ សុភ័ក្ត​ ស្នេីសុំឲ្យចៅក្រមស៊េីបសួរទទួលបន្ទុក​ មេត្តាបិទបញ្ចប់កិច្ចស៊េីបសួរ​ ហេីយបញ្ជូនជនត្រូវចោទឈ្មោះ​ កាន់​ វុទ្ធី​ និង​ សំណុំរឿងព្រហ្មទណ្ឌ​ ទៅជំនុំជម្រះតាមនីតិវិធីច្បាប់​ ដេីម្បីឲ្យជនរងគ្រោះឆាប់ទទួលបាននូវសំណងជំងឺចិត្ត ដែលកេីតមកពីបទល្មេីសរបស់ជនត្រូវចោទ​ ។

​សូមបញ្ជាក់ថា​ ជនដៃដល់ឈ្មោះ កាន់ វុទ្ធី ជាថៅកែភោជនីយដ្ឋាន «ធារ៉ា» ដែលយកចានគប់ចំកណ្តាលមុខមេការរបស់ខ្លួន ពេលចូលជួយឃាត់ខ្លួនជម្លោះក្នុងគ្រួសារ ត្រូវបានលោក ហន សុខខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ ដែលត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា» តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor