header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលជាម្ចាស់ក្រុមហ៊ុនច្រើនកន្លែង បានរងការចោទប្រកាន់ថា បានបោកទូរស័ព្ទ និងវៃមនុស្សស្រីយ៉ាងសាហាវនៅហាងផឹកស៊ីមួយកន្លែង រួចរត់គេចខ្លួនបាត់ ប៉ុន្តែយ៉ាងណាខាងលោកឧកញ៉ាបានបដិសេធការចោទប្រកាន់នេះ ហើយនិងត្រៀមមេធាវីដើម្បីតតាំងករណីនេះវិញ ។

ហេតុការណ៍នៃអំពើហិ.ង្សានេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២១៖៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចហាងមួយកន្លែងឈ្មោះ «ឡា វ៉ូត» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើយោងតាមពាក្យបណ្តឹង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ ហើយនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាលាង ភេទស្រី និង មកជាមួយបងប្អូនរបស់គាត់ មកហូបអាហារនៅហាងនេះដែរ បងស្រីជនរងគ្រោះ បានបបួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាលាង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាលាង បានស្រែកជេរបងស្រីជនរងគ្រោះ ។

ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាលាង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក Samsung s10 យកទៅបោកកម្ទេច និងវៃជនរងគ្រោះតែម្តងបណ្ដាលឲ្យដួលផ្ងារ សន្លប់ ។

ក្រោយបង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែងប្រាប់ អ្នកកាសែតបន្ថែមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះថា ពុំទាន់ទទួលបានយុត្តិធម៌ នៅឡើយទេ ដោយសារភាគីជនបង្ក បានមកសម្របសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់អោយច្បាប់ចាត់ការរឿងនេះ ។

សូមជម្រាបជូនថា លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាអគ្គនាយកក្លឹបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post