
សង្គម
អាម៉ាប៉ាប៉ាញ៉ូសថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញចូលឆ្លងកាត់បានឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបិទច្រកព្រំដែននេះ ភាគីថៃបានលើកលែងទំនិញ និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត និងមានការត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងពីរភាគី។
កាលពីថ្ងៃទី២៣ ខែសីហា មានពលរដ្ឋខ្មែរ វិលត្រឡប់ចូលមាតុភូមិប្រទេសវិញចំនួន ៣៤នាក់ ស្រី ១៥នាក់ ដែលធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ខេត្តឧត្តរមានជ័យ មានច្រកព្រំដែនចំនួន៣ ជាមួយនឹងភាគីថៃ ហើយប្រទេសទាំងពីរ បានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩៕