header ads

Sponsor

ខេត្តស្វាយរៀង លោកផឹងនិលប្រធានសាខានាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)បានថ្លែងថា÷គ្រឿងឧបភោគបរិភោគចំនួន៣៦គំរូ មន្ត្រីជំនាញបានរកឃើញនៅក្នុងពពុះសណ្ដែកមានសារធាតុគីមីសរុបចំនួន១១គីឡូក្រាមនិងកញ្ចប់នំមួយចំនួនទៀតហួសកាលបរិឆ្ឆែតផុតកំណត់ការប្រើប្រាស់ត្រូវបានដកហូតយកទៅកម្ទេចចោល។

លោកបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី ១២ខែសីហាឆ្នាំ ២០២០ នៅពេលលោកដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យគ្រឿងឧបភោគបរិភោគនៅក្នុងផ្សារក្រោលគោឃុំក្រោគោខេត្តស្វាយរៀង។

គោលបំណងស្វែងរកសាធាតុគីមីដែលអាជីវករតាំងលក់នៅលើបន្លែត្រីសាច់និងគ្រឿងឧបភោគបរិភោគជាច្រើនគំរូជាពិសេសការវេចខ្ចប់ហួសកាលបរិច្ឆេទផុតកំណត់ឲ្យប្រើប្រាស់។

លោកបានបន្តថាក្រោយពីបានធ្វើតេស្តជាបឋមទៅលើគ្រឿងឧបភោគបរិភោគមន្ត្រីជំនាញក៏បានរកឃើញនូវសារធាតុគីមីនៅលើពពុះសណ្ដែកចំនួន១១ គីឡូក្រាមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតសុទ្ធសឹងហួសកាលបរិច្ឆេទដែលត្រូវប្រើប្រាស់។ហើយមន្ត្រីជំនាញបានធ្វើកិច្ចសន្យាដកហូតយកមិនឲ្យប្រជាពលរដ្ឋឬអាជីវករលក់បន្តទៀតទេព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យមានលើកទី ២ ទៀតនោះទេ។

លោកបានបន្តថាសារជាតិគីមីនិងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទឲ្យប្រើប្រាស់នោះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាប្រចាំជាពិសេសរលាកក្រពះពោះវៀននិងតម្រងនោមបណ្ដាលឲ្យសរីរាង្គកាយចុះខ្សើយនិងបាត់បង់ដល់អាយុជីវិតទៀតផង។

លោកបានបញ្ជាក់ថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យទៅលើគ្រឿងឧបភោគបរិភោគទូទាំងខេត្តក្នុងមួយខែពីរដងដើម្បីស្វែងរកសារធាតុគីមីនិងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទនិងការវិចខ្ចប់។

លោកក៏បានធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់បងប្អូនអាជីវករប្រជាពលរដ្ឋ.ទាំងអ្នកលក់ទាំងអ្នកទិញមុននឹងទិញរបស់អ្វីមួយសូមពិនិត្យទៅលើកាលបរិឆ្ឆែតប្រើប្រាស់ឲ្យបានច្បាស់លាស់។

ដោយឡែកអាជីវករនិងប្រជាពលរដ្ឋនៅជុំវិញផ្សារក្រោលគោក្រោយពីមន្ត្រីជំនាញបានពិនិត្យទៅរកឃើញសារធាតុគីមីនៅក្នុងពពុះសណ្ដែកនាំគ្នាសាទរនិងឲ្យមន្ត្រីជំនាញចុះបានញឹកញាប់ដើម្បីជួយពិនិត្យដល់គ្រឿងឧបភោគបរិភោគដើម្បីផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ជាប្រចាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post