Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ទី​១០​សីហានេះថា បុរស​ជន​ជាតិ​ខ្មែរម្នាក់នៅភូមិ ទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ គឺ​បាន​លាប់​ជំងឺ​ឡើងវិញនៅថ្ងៃទី៧សីហា ក្រោយ​ពី​រូប​គេ​ត្រូវ​ព្យា​បាល​ជាសះស្បើយ​និង​អនុ​ញ្ញាត​ចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញតាំងពីចុងខែកក្កដា។

លោកបញ្ជាក់ថា បុរសរូបនេះ គឺអ្នកដំណើរមកពីក្រៅប្រទេស និងមកដល់កម្ពុជា​វិញ​កាល​ពីថ្ងៃទី១០កក្កដា ប៉ុន្តែ​ការ​ធ្វើតេស្ដលើកទី១មានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ គឺ​ត្រូវឱ្យវើចត្តាឡីស័កនៅភ្នំពេញ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​តេស្ដ​លើក​ទី២វិជ្ជមាន គឺត្រូវបាន​បញ្ជូន​មក​សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ រហូត​ព្យា​បាល​សះ​ស្បើយ​និងអនុញ្ញាតឱ្យចេញមកផ្ទះកាលពីថ្ងៃទី២៨កក្កដា ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​លើក​ទី​៤​និង​លើក​ទី​៥​អ​វិជ្ជ​មាន​។

លោកថា៖«គាត់ត្រូវគេធ្វើតេស្ដលើកទី១ អវិជ្ជមាន និងធ្វើចត្តាឡីស័កនៅភ្នំពេញ ប៉ុន្តែ​ដល់​ពេលមើល​លើក​ទី​២​វិជ្ជ​មាន បានគេយកគាត់ទៅព្យាបាលនៅ​មណ្ឌល​សុខ​ភាព​ចាក់​អង្រែ។ មើលលើកទី៣ វិជ្ជមានទៀត ហើយគេអត់​ទាន់​ឱ្យ​ចេញ​ទេ រហូត​ដល់​ថ្ងៃ​ទី​២៣​(កក្កដា) គេចាប់ផ្ដើមធ្វើតេស្ដម្ដងទៀតអវិជ្ជមាន រហូតដល់ថ្ងៃទី២៦ គេ​មើល​ម្ដង​ទៀត​​អវិជ្ជ​មានទៀត ហើយរហូតដល់ថ្ងៃទី២៨ ទើបត្រូវបានអនុញ្ញាតឱ្យចេញមកផ្ទះ»។

លោកបន្តថា រាល់អ្នកជំងឺកូវីដ១៩ដែលព្យាបាលជាសះស្បើយទាំងអស់ គឺត្រូវ​បន្ត​ស្ថិត​ក្រោម​ការ​តាម​ដាន​សុខ​ភាព​ពី​សំណាក់​គ្រូពេទ្យ ហើយកាលពីថ្ងៃថ្ងៃទី៧សីហា បុរស​នៅខេត្តត្បូងឃ្មុំនោះ ត្រូវបានយក​សំណាក​មក​ធ្វើ​តេស្ដ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រលើកទី៦ ហើយនៅថ្ងៃទី៨សីហាចេញលទ្ធផលវិជ្ជមាន។

លោកបន្ថែមថា ក្រោយពីដឹងដំណឹងភ្លាម បុរសរូបនេះយកពីផ្ទះមកសម្រាកព្យាបាល​វិញ​​នៅមន្ទីរពេទ្យ ខណៈ​ក្រុ​ម​គ្រួសារ​និងសាច់ញាតិចំនួន៤៣នាក់នៅភូមិទួលថ្មី ដែល​ក្នុង​​នោះ៩នាក់ប៉ះពាល់ផ្ទាល់​ត្រូវ​បញ្ជូន​មក​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ហ៊ុន សែន សួង និង៣៦នាក់ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាក្នុងភូមិទួលថ្មី។

លោកថា៖«ករណីលាប់ហ្នឹង មិនមែនជាករណីធ្ងន់ធ្ងរទេ គ្រាន់តែថា មេរោគរបស់​គាត់​ហ្នឹង រកឃើញឡើងវិញ ប៉ុន្តែ​មិនទាន់កំណត់និយមថាលាប់នៅឡើយទេ»។

យោងតាមការអះអាងរបស់អាជ្ញាធរបញ្ជាក់ថា បុរសលាប់ជំងឺកូវីដ១៩ឡើងវិញនេះ គឺ​មាន​អាយុ២៩ឆ្នាំ ជា​ប្រជា​ពល​រដ្ឋ​រស់នៅក្នុងខេត្តកណ្តាល ដែលបានធ្វើ​ដំណើរ​វិល​ត្រឡប់​មកពីប្រទេសអារាប៊ីសាអូឌីត ។ ក្រោយការព្យាបាលនៅមណ្ឌលសុខភាព​ចាក់​អង្រែ​១៤ថ្ងៃ និងតេស្តអវិជ្ជមាន២លើក គាត់ត្រូវបានអនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះវិញ ប៉ុន្តែដោយផ្ទះនៅខេត្តកណ្តាលតូច ពុំមានបន្ទប់ធ្វើចត្តាឡីស័កដោយខ្លួនឯង អ្នក​ជំងឺ​បាន​មក​ស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុកកំណើត ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ និងខេត្តត្បូងឃ្មុំនៅថ្ងៃទី២៧ ខែ​កក្កដា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor