header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តរតនគិរី បានអោយដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ បានប្រទះឃើញមានការធ្វើរបង និងរាយបន្លាលួសលើទីតាំងដី ដែលក្រុមការងារធ្លាប់បានចុះបង្រ្កាបករណី បទល្មើស រើរានដីធ្វើកម្មសិទ្ធិម្តងរួចហើយ នៅមាត់ពាមអូរចិនតៃ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងដាក់ បណ្ដឹងទៅតុលាការរួចហើយ។

ជាមួយគ្នានេះ ក្រុមការងារបានដក និងកម្ទេចចោលបង្គោល របងចំនួន១០០ដើម និងបំផ្លាញបន្លាលួសចោលប្រវែងប្រមាណ៤០០ម៉ែត្រ ហើយចុះពិនិត្យនៅទីតាំងរោងចាស់ក្នុងចម្ការខាងលើ ប៉ុន្តែពុំមានមនុស្សរស់នៅទេ។

បច្ចុប្បន្នវត្ថុតាងខាងលើ ក្រុមការងារមិនអាចដឹកយកមករក្សាទុកនៅទីស្នាក់ការបានទេ ដោយសារស្ថានភាពផ្លូវមានការលំបាកខ្លាំង។ ក្រុមការងារ កំពុងបន្តស្រាវជ្រាវរកសាវតាជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ពីមន្ទីរព័ត៌មានខេត្តរតនគិរី

មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវចុះដក បង្គោលរបង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post