header ads

Sponsor

ភ្នំពេញ៖ ករណីឃាតកម្ម សម្លាប់នារីម្នាក់ រួចយកសាកសពទៅទម្លាក់ចូលទឹកប្រឡាយ ពេលនេះសមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យហើយ ដែលគេត្រូវបានគេស្គាល់ថា អតីតបេក្ខជនប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Mask Singer Cambodia ។

ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃទី២២ ខែសីហាឆ្នំា២០២០ មានឈ្មោះ អ៊ឹម រត្ន័(ហៅឆ្អឹង) ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅ ភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការណ៍ចុះឃាត់ខ្លួនជនសង្ស័យ រូបនេះបានធ្វើឡើង ដោយមានការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី និងលោកវរសេនីយ៍ឯក នៅ ហាច ស្នងការរងនគរបាលខេត្តព្រៃវែង។

បើតាមម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា កាលទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៥ និង៣០នាទីល្ងាច ឈ្មោះ អ៊ីម រ័ត្ន បានមកឌុបជនរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រីអាយុ២៦ឆ្នាំ ជាមួយម៉ូតូ០១គ្រឿង ចេញទៅទិសខាងកើតហើយស្រាប់តែនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ក៏ប្រទះឃើញសពជន រងគ្រោះដេកស្លាប់នៅក្នុងប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ក្រោយពេលឃាត់ខ្លួន និងធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោម និងបង្ខំនារីរងគ្រោះឈ្មោះ ឌឹម ផង់ ស្នាក់នៅភូមិតាពេជ្រត្បូងឃុំរក្សជ័យស្រុកបាភ្នំ ខេត្តព្រៃវែងរួមរ័ក្ស ប៉ុន្តែដោយជនរងគ្រោះមិនព្រមទើបខ្លួនសម្រេចចិត្តវាយ និងជ្រមុជទឹកសម្លាប់បំបិតមាត់ប្រាកដមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post