សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ ខែសីហានេះ ចាប់ពីថ្ងៃទី១៦ ដល់ ៣១ ខែសីហា ឆ្នាំ២០២០ តម្លៃសាំងធម្មតា គឺ ៣០០០រៀលក្នុងលីត្រ ខណៈម៉ាស៊ូត ២៧៥០រៀលក្នុងមួយលីត្រ ។
សេចក្ដីជូនដំណឹង បានបន្ថែមថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈ នៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ។