header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ ក្រោយបុរសម្នាក់បា.ញ់បោះសេរី នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្រោយពីដោយសមត្ថកិច្ចមកដល់ ក៏បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ បន្ទាប់ពីបង្កហេតុបា.ញ់បោះសេរីដោយនាំឡើងរថយន្តស៊េរីទំនើប range rover។

មួយសន្ទុះក្រោយមកក៏ឃើញ លោកវរសេនីយ៍ឯក សុិម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ចុះមកបញ្ជាកម្លាំងជំនាញមានសមត្ថកិច្ច ឲ្យដឹកយកជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ហើយក៏ឃើញមានអ្នកសារព័ត៌មាន ជាច្រើនប្រដេញតាមពីក្រោយរថយន្តម៉ាក range rover លុះមកដល់អធិការខណ្ឌបឹងកេងកងស្រាប់តែសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌបឹងកេងកង បើករថយន្តដឹកជនសង្ស័យខាងលើហួសអធិការខណ្ឌបឹងកេងកងទៅវិញ។

មិនដឹងថាសមត្ថកិច្ចដឹកជនសង្ស័យដែលបង្កហេតុផ្ទុះ អា.វុ.ធនោះទៅណានោះទេ ដោយមានការងឿងឆ្ងល់ពីអ្នកព័ត៌មានស្ទើរតែគ្រប់គ្នា ។

មហាជនស្នើលោកវីរៈសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង សូមមេត្តាជួយបកស្រាយប្រាប់សាធារណជន និងអ្នកសារព័ត៌មានផង ពាក់ព័ន្ធជុំវិញករណីខាងលើនេះ ដែលដឹកជនសង្ស័យហួសអធិការខណ្ឌដោយមិនដឹងមូលហេតុនេះ ។

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post