
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមនុស្សដែលដឹងអំពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងបាននិយាយថា បេក្ខភាពថ្នាំវ៉ាក់សាំងឈ្មោះCoronaVac ដើម្បីការពារមេរោគឆ្លងកូរ៉ូណាថ្មីឬកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech Ltdត្រូវបានរដ្ឋាភិបាលចិនអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នៅក្នុងផ្នែកមួយនៃកម្មវិធីជាតិ ដើម្បីចាក់វ៉ាក់សាំងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកពេទ្យជាដើម។
ក្រុមហ៊ុនCNBGដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនឱសថជាតិចិនក៏បាននិយាយផងដែរថា ខ្លួនបានទទួលការយល់ព្រមការប្រើប្រាស់ជាបន្ទាន់សម្រាប់បេក្ខជនចាក់វ៉ាក់សាំងមួយ តាមរយៈ WeChat កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។
ក្រុមហ៊ុន CNBG ដែលមានបេក្ខភាពវ៉ាក់សាំងចំនួនពីរ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី៣ មិនបាននិយាយថា វ៉ាក់សាំងមួយណាត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នោះទេ។
មន្រ្តីសុខាភិបាលចិនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងបទសម្ភាសន៍មួយ និងត្រូវបានគេយកចាក់ផ្សាយកាលពីសប្តាហ៍មុននេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ជាពិសោធន៍ ដល់ក្រុមដែលមានហានិភ័យខ្ពស់ចាប់តាំងពីខែកក្កដា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនXinhua បានរាយការណ៍កាលពីល្ងាចថ្ងៃសុក្រទី២៩សីហានេះថា បេក្ខភាពវ៉ាក់សាំងចំនួនពីរ ត្រូវបានអនុម័តនៅខែមិថុនាសម្រាប់កម្មវិធីប្រើប្រាស់ជាបន្ទាន់ ដែលបានចាប់ផ្តើមនៅខែកក្កដា ប៉ុន្តែមិនបានបញ្ជាក់ពីវ៉ាក់សាំងនោះជាក់លាក់ទេ។
ប្រទេសចិនបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ អំពីបេក្ខភាពវ៉ាក់សាំង ដែលត្រូវបានអនុញ្ញាតចាក់ទៅដល់អ្នកដែលមានហានិភ័យខ្ពស់ ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ និងចំនួនមនុស្សប៉ុន្មានដែលបានចាក់វ៉ាក់សាំងទាំងនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនឈ្មោះ Global Times បានរាយការណ៍ថា នៅក្នុងខែមិថុនា មុនពេលមានកម្មវិធីប្រើប្រាស់បន្ទាន់ បុគ្គលិករបស់ក្រុមហ៊ុនរដ្ឋ ដែលធ្វើដំណើរទៅបរទេស ត្រូវបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងពីរ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន CNBG ។ យោធាចិនក៏បានយល់ព្រមឱ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនដែរ។
នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ មានវ៉ាក់សាំងចំនួន៧បេក្ខភាព កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងចុងក្រោយ ហើយក្នុងនោះ មានចំនួន៤បេក្ខភាពមកពីប្រទេសចិន៕